លោក Schumer ស្នើឲ្យរដ្ឋបាលចំណីអាហារ និងឱសថ ស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំង PRIME របស់លោក Logan Paul

2023/07/10 06:49:11 pm        178

អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ( ឆាក់ ស្ហូមមើ) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានអំពាវនាវឲ្យនិយតករធ្វើការស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំងដែលផលិតដោយអ្នកមានឥទ្ធិពលដ៏ពេញនិយមដែលមានជាតិកាហ្វេអ៊ីនជិត២ដង ធៀបជាមួយភេសជ្ជៈ Red Bull ដែលលោកបាននិយាយថា កំពុងដាក់លក់លើទីផ្សារ សម្រាប់កុមារ។

លោក Schumer បាននិយាយថា ភេសជ្ជៈ PRIME ជាម៉ាកភេសជ្ជៈដែលបានចាប់ផ្តើមផលិត កាលពីឆ្នាំមុន ដោយតារាយូធូប (YouTube) លោក Logan Paul និងតារាម្នាក់ទៀត ដែលមានឈ្មោះក្រៅថា KSI គួរតែត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដោយសារតែមានសារធាតុកាហ្វេអ៊ីនខ្ពស់។

លោក Schumer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវយ៉កថា៖ «អ្នកទិញ និងឪពុកម្តាយទាំងឡាយ សូមប្រុងប្រយ័ត្ន ព្រោះនេះជាកង្វល់សុខភាពធ្ងន់ធ្ងរ សម្រាប់កុមារ ដែលក្លាយជាគោលដៅដ៏ធំរបស់ភេសជ្ជៈនេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ តំណាងរបស់ភេសជ្ជៈ PRIME មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ភេសជ្ជៈប៉ូវកម្លាំង PRIME មានផ្ទុកជាតិកាហ្វេអ៊ីន ២០០មីលីក្រាមក្នុង១២អោន (ជិត ៣៥០មីលីលីត) ពោលគឺស្មើនឹងភេសជ្ជៈកូកា-កូឡា ៦កំប៉ុង ឬជិតស្មើនឹងភេសជ្ជៈ Red Bulls ២កំប៉ុង។

លោក Schumer បានបន្ថែមថា៖ «នេះគឺជាកម្រិតជាតិកាហ្វេអ៊ីនដែលមានការទាក់ទាញយ៉ាងខ្លាំងក្លា សម្រាប់រាងកាយរបស់ក្មេង»៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm