អាកាសយានដ្ឋានអន្តរជាតិ ទទួលបានអ្នកដំណើរជាង ២,៤​លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៣

2023/07/10 07:19:25 pm        448

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានទទួលបានអ្នកដំណើរ​​ចំនួន ២,៤៨ លាននាក់ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ កើនឡើង ២៧០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ស្ថានភាពនៃវិស័យអាកាសចរណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បង្ហាញថា ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០២៣​ អាកាសយានដ្នានអន្តរជាតិទាំងបី ​ទទួលបាន ចំនួនជើង​ហោះហើរ ជាង២,៤ ម៉ឺន ជើង មានការកើនឡើងជិត ១៥០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

ចំណែក ចំនួនទំនិញឆ្លងកាត់ មានចំនួនជាង ២,៤ម៉ឺនតោន មានការថយចុះប្រមាណជាង១៧% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ដោយឡែក ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន ៨០៨ជើង/សប្តាហ៍ នៃជើងហោះហើរទ្វេទិស។

របាយការណ៍បន្តថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរទ្វេទិសចំនួន ៦០២ជើង/សប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរចំនួន ១៩២ជើង/សប្តាហ៍។ ចំណែក អាកាសយានដ្ឋានអន្តរជាតិព្រះស៊ីហនុទទួលបាន​ជើងហោះហើរចំនួន ១៤ជើង/សប្តាហ៍។

អាកាសយានដ្ឋានអន្តរជាតិចំនួនខាងលើនេះ​ ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន​​ Cambodia Airports ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Vinci Airports របស់ប្រទេសបារាំង ​និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែល​ជា​ក្រុម​ហ៊ុន​រកស៊ីចូលហ៊ុនគ្នា​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួន ២,៥៧ លាននាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ​កើនឡើង ៤០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm