សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Alibaba ពង្រីកទីផ្សារអង្ករនៅចិន

2023/07/10 07:24:38 pm        239

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ពង្រីកទីផ្សារអង្ករនៅប្រទេសចិន​ ខណៈចិនជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំជាមួយតំណាងក្រុមហ៊ុន Alibaba កញ្ញា Jiali Pan នាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃក្រុមហ៊ុន​អាលីបាបា (Alibaba) ដើម្បីពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជា​នៅអាលីបាបា និងទីផ្សារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ។ នេះបើតាមលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

លោក លន់ យ៉េង លើកឡើងនៅថ្ងៃទីចន្ទនេះថា ភាគីទាំងពីរ សម្រេចថា នឹងពិនិត្យការងាររួមគ្នា លើការជំរុញ ​ផ្សព្វផ្សាយ​ឱុ្យបានកាន់តែទូលំទូលាយ ​លើប្រភេទអង្កររបស់កម្ពុជា ឱ្យមានការចាប់អារម្មណ៍នៅប្រទេសចិន។

លោកអគ្គលេខាធិការ បន្តថា តាមរយៈការពិភាក្សាគ្នានេះ ភាគីទាំងពីរ ក៏នឹងពិនិត្យលើការធ្វើ​ផ្សព្វផ្សាយ​រួមគ្នានាពេលខាងមុខ និងភាគីនាំចូលអង្កររបស់កម្ពុជា ​នៅប្រទេសចិន ទាក់ទងនឹងការស្តុងអង្ករផ្គត់ផ្គង់នៅប្រទេសចិន។

បច្ចុប្បន្ន កម្ពុជានាំចេញអង្ករទៅប្រទេសចិន ក្រោមកូតា៤០ម៉ឺនតោន។​ ក្រៅពីអង្ករ កម្ពុជា ក៏នាំចេញ​ផងដែរ នូវកសិផលច្រើនមុខទៀត ដូចជា ស្វាយស្រស់ ចេកស្រស់ ដំឡូងមីចំណិត ផ្លែមៀនប៉ៃលិន ជាដើម។

យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៣​នេះ ​កម្ពុជា​បាន​សម្រេច​ការនាំចេញ​អង្ករ​បាន​ជិត ៥០​ភាគរយ នៃ​ផែនការ ៧០​ម៉ឺន​តោន​ ពោលគឺ​សម្រេច​បាន​ចំនួន ៣៣​ម៉ឺន​តោន ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm