អាជ្ញាធរឃុំសង្កាត់អំពាវនាវពលរដ្ឋរាយការណ៍បន្ទាន់ ក្នុងករណីជាប់អត្តសញ្ញាណបណ្ណនៅកន្លែងបញ្ចាំ ឬខ្ចីប្រាក់នានា

2023/07/10 08:46:16 pm        159

កណ្ដាល៖ បណ្តាមេឃុំ និងចៅសង្កាត់ បានអំពាវនាវឲ្យបណ្តាពលរដ្ឋត្រូវរាយការណ៍​ទៅ​កាន់រដ្ឋបាល​ឃុំសង្កាត់ ​ជាបន្ទាន់ករណីពលរដ្ឋណាបាននិងកំពុងប្រើប្រាស់​ ឬជាប់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរ បញ្ចាំនៅតាម បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ ​ប្រតិបត្តិករកម្ចី ហាងលក់ទំនិញ ឬកន្លែង​ទទួលបញ្ចាំក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធ ដើម្បីឲ្យរដ្ឋបាលសង្កាត់ ជួយ​សម្របសម្រួលយក​អត្តសញ្ញាណបណ្ណនោះយកមកវិញ ​ដើម្បីយកទៅប្រើប្រាស់បោះឆ្នោត។

បើតាមលោក ជា សុខៃ ​ចៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញបានថ្លែងប្រាប់BTV ​នៅថ្ងៃទី១០ ខែកក្កដានេះថា ​មកដល់ពេលនេះ មន្ត្រីរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ​បានចុះណែនាំទៅ​ដល់​បណ្តា ​គ្រឹះស្ថានហិរញ្ញវត្ថុ ​ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ​ឬក្រៅប្រព័ន្ធ ​ហាងលក់ទំនិញ​ប្រើប្រាស់ ឬកន្លែង​ទទួលបញ្ចាំ ​ដែលបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ពីប្រជាពលរដ្ឋទៅដាក់​បញ្ចាំ​សម្រាប់ធានាលើការផ្តល់ឥណទាន​ ឬកម្ចីផ្សេងៗ ​គឺត្រូវផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់​ដើមឲ្យទៅពលដ្ឋ ​ដែលជាអតិថិជនរបស់ខ្លួនវិញ ​ដើម្បីឲ្យគាត់យកអត្តសញ្ញាណបណ្ណនោះ យក​ទៅប្រើប្រាស់​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ​នៅថ្ងៃទី២៣ ខែកក្កដានេះ។

លោក ជា សុខៃ បញ្ជាក់ថា រដ្ឋបាលសង្កាត់របស់លោក នឹងអនុវត្តតាមផ្លូវច្បាប់​ ចំពោះករណី គ្រឹះស្ថានហិរញ្ញវត្ថុ ​ប្រតិបត្តិករកម្ចីជនបទ ​ហាងលក់ទំនិញប្រើប្រាស់​ ឬកន្លែងទទួលបញ្ចាំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និង អាជីវកម្មអត់ច្បាប់ណា ដែលបានយកអត្តសញ្ញាណបណ្ណច្បាប់​ដើមរបស់ពលរដ្ឋធ្វើ​ជាទ្រព្យធានាបញ្ចាំ ​ហើយមិនព្រមប្រគល់អត្តសញ្ញាណបណ្ណច្បាប់ដើមនោះឲ្យទៅពលរដ្ឋ ដើម្បី​ឲ្យគាត់យកទៅប្រើប្រាស់ដើម្បីបោះឆ្នោត។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រសួងមហាផ្ទៃបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្តត្រូវបង្កើតក្រុមការងារ​មួយ​ដើម្បីចុះស្រង់​ និងរៀបចំបញ្ជី និងកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ទៅលើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ប្រតិបត្តិករកម្ចីហាងលក់ទំនិញប្រើប្រាស់ ​ឬកន្លែងទទួលបញ្ចាំជនបទក្នុងប្រព័ន្ធ ឬក្រៅ​ប្រព័ន្ធ ដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ទៅដាក់បញ្ចាំសម្រាប់​ធានាលើការផ្តល់ឥណទាន​ ឬកម្ចី ​គឺត្រូវយកអត្តសញ្ញាណបណ្ណថតចម្លង ហើយត្រូវប្រគល់​យកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើមឲ្យពលរដ្ឋវិញ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm