កាណាដា៖ អ្នកដំណើរម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Montréal-Pierre Elliott Trudeau ស្ថិតក្នុងខេត្ត Quebec ប្រទេសកាណាដា បានថតអគ្គិភ័យកំពុងឆាបឆេះយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍កាណាដាកាលពីថ្ងៃអាទិត្យ ។
អ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម Twitterលោក Ken Ying បានបង្ហោះវីដេអូពីអគ្គិភ័យ ដែលបានធ្វើឲ្យខូចខាតទាំងយន្តហោះ និងរថយន្តមួយគ្រឿងដែលនៅពីក្រោមយន្តហោះ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តបានឆាបឆេះជាអគ្គិភ័យឡើងនៅក្រោមយន្តហោះ ហើយត្រូវបានពន្លត់ដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ដោយគ្មានអ្នករងរបួសនោះទេ ៕

