ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់បានសម្លាប់មនុស្ស ២២នាក់នៅទូទាំងតំបន់ភាគខាងជើងប្រទេសឥណ្ឌា

2023/07/10 11:32:27 pm        97

 ក្រុមអាជ្ញាធរ និងសារព័ត៌មានក្នុងស្រុក បានរាយការណ៍នៅថ្ងៃចន្ទនេះថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ភាគខាងជើងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោច ២២នាក់ ក៏ដូចជាបង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់ដ៏គំហក់នៅក្នុងតំបន់។

 សាលារៀននៅទីក្រុងញូវដែល្លី បានបិទទ្វារ ក្រោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានជន់លិចរដ្ឋធានីជាតិមួយនេះ កាលពីចុងសប្តាហ៍កន្លងទៅ ហើយក្រុមអាជ្ញាធរនៅរដ្ឋតំបន់ភ្នំហិម៉ាឡៃ Himachal Pradesh និងរដ្ឋ Uttarakhand បានស្នើសុំឲ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរចេញពីផ្ទះរបស់ពួកគេ លុះត្រាតែចាំបាច់។

 ក្រុមអាជ្ញាធរ និយាយផងដែរថា រដ្ឋធានីញូវដែល្លី មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ទឹកភ្លៀងកម្ពស់ ១៥៣មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់បំផុតរយៈពេល ១ថ្ងៃនៅក្នុងខែកក្កដា អំឡុងពេល៤០ឆ្នាំកន្លងមកនេះ បានជន់លិចទីក្រុងទាំងស្រុង។

 កាសែត Times of India បានរាយការណ៍ថា មនុស្សយ៉ាងហោច ២២នាក់ បានស្លាប់ដោយសារទឺកជំនន់ និងបំណាក់ដីនៅរដ្ឋភាគខាងជើង Himachal Pradesh, Uttarakhand, Uttar Pradesh, Jammu and Kashmir និងរដ្ឋ Punjab កាលពីថ្ងៃអាទិត្យ។

 នៅរដ្ឋ Himachal Pradesh ទឺកជំនន់ដ៏គំហក់ កាលពីចុងសប្តាហ៍កន្លងទៅ បានហូរបាក់ស្ពាន និងហូរនាំយកខ្ទមជាច្រើន។ រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារ ANI ដែលជាដៃគូរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ ក្រុមអាជ្ញាធរប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីសង្រ្គោះមនុស្សដែលជាប់ខ្លួនតាមដងផ្លូវ និងលើស្ពាន ដោយសារតែទឹកភ្លៀង ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm