កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគ​បន្ថែម​ពី​សហរដ្ឋអាមេរិក​លើ​វិស័យ​ឧស្សាហកម្ម​ធុន​មធ្យម​

2021/05/17 01:07:58 pm        189

ភ្នំពេញ ៖ ​អ្នក​ជំនាញ​សេដ្ឋកិច្ច រំពឹងថា ​នាពេល​អនាគត​វិនិយោគិន​មកពី​សហរដ្ឋអាមេរិក ​នឹង​វិនិយោគ​លើ​ផ្នែក​អេ​ឡិច​ត្រូ​និ​ច និង​ផ្នែក​ឧស្សាហកម្ម​ធុន​មធ្យម​នៅ​កម្ពុជា​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​បាន​ថ្លែង​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ការវិនិយោគ​ក្នុងពេល​បច្ចុប្បន្ន ​និង​អនាគត របស់​ក្រុមហ៊ុន​មកពី​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ទីផ្សារ​តូច ​ក្នុងនោះ​កម្ពុជា​ក៏បាន​ដើរ​ក្រោយ​គេ​បន្តិច​នៅក្នុង​តំបន់​អាស៊ាន​ដូចជា ​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ជាដើម​។ ​នៅពេល​ខាងមុខ វិនិយោគិន​សហរដ្ឋអាមេរិក ​ត្រូវបាន​រំពឹងថា ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែច្រើន ​ជាពិសេស​រុញ​ការវិនិយោគ​លើ​វិស័យ​អេ​ឡិច​ត្រូ​និ​ច​ នឹង​ឧស្សាហកម្ម​ធុន​មធ្យម​ដូចជា ផ្នែក​ដំឡើង​រថយន្ត និង​ការ​ដំឡើង​គ្រឿងចក្រ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា គឺ​ស្របតាម​របត់​នៃ​ចរន្តសេដ្ឋកិច្ច​។

បើតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​ឲ្យ​ដឹងថា គិត​មកដល់​បច្ចុប្បន្ន ចំនួន​ក្រុមហ៊ុន និង​សហគ្រាស​របស់​សហរដ្ឋ​អាមេរិក ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​សរុប​មាន​ចំនួន ៤២៧ ក្នុងនោះ​ ក្រុមហ៊ុន​មាន​ចំនួន ៣៨៧ និង​សហគ្រាស​មាន​ចំនួន ៤០ ​សហគ្រាស ។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ក្នុង​ពិរ​ព័ណ៍​​តាម​អន​ឡាញ​ថា ​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក​ដូចជា​ ៖ ក្រុមហ៊ុន Ford, Facebook, Coca-Cola និង​ក្រុមហ៊ុន Pizza ​ជាដើម បច្ចុប្បន្ន​កំពុង​ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា​ ក្នុងនោះ ​ឯកឧត្តម​សង្ឃឹមថា ​នឹង​មាន​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ផ្សេងៗ​ទៀត អាច​ទទួល​បាន​ភាព​រី​ក​ចម្រើន​កាន់​តែច្រើន​នៅក្នុង​មុខរបរ​ផងដែរ​។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ​បាន​បញ្ចប់​សេចក្តីព្រាង​ច្បាប់​ស្តីពី​ច្បាប់​វិនិយោគ​ថ្មី ​ដើម្បី​សម្រួល​ការ​វិនិយោគ ​ទាក់ទាញ​វិនិយោគ​បន្ថែម​ចូល​មក​កម្ពុជា ។ ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ ​គ្រោង​នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២១​នេះ​៕


​អត្ថបទ ៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm