អាល្លឺម៉ង់បញ្ជូនទ័ពទៅអូស្ត្រាលីជាលើកដំបូង ខណៈក្រុងប៊ែរឡាំងបង្វែរការយកចិត្តលើលើឥណ្ឌូ-ប៉ាស៊ីហ្វិក

2023/07/11 02:54:20 am        217

ជាលើកដំបូង អាល្លឺម៉ង់នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសអូស្ត្រាលី ជាផ្នែកនៃសមយុទ្ធរួមជាមួយនឹងទាហានប្រមាណ ៣០.000 នាក់ មកពីប្រទេសចំនួន ១២ផ្សេងទៀត ដោយបានបញ្ជាក់អំពីការបង្កើនការយកចិត្តទុកដាក់របស់ទីក្រុងប៊ែរឡាំងទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន នៅក្នុងតំបន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ មានវត្តមានយោធាកាន់តែច្រើន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បើទោះបីជាខ្លួនកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាករវាងសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនក្តី។

ប្រមុខកងទ័ព លោក Alfons Mais បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ រយៈពេលប៉ុន្មានម៉ោងមុនពេលកងទ័ពអាល្លឺម៉ង់ចាកចេញទៅអូស្ត្រាលីជាលើកដំបូងថា ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាតំបន់ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពួកយើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាសម្រាប់សហភាពអឺរ៉ុប ដោយសារការពឹងផ្អែកគ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ទីក្រុងប៊ែរឡាំង ហើយ ៤០% នៃពាណិជ្ជកម្មបរទេសរបស់អឺរ៉ុប បានហូរកាត់សមុទ្រចិនខាងត្បូង ជាផ្លូវទឹកមួយដែលជាចំណុចសំខាន់សម្រាប់ជម្លោះទឹកដី នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅឆ្នាំ២០២១ នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង បានបើកចូលទៅក្នុងសមុទ្រចិនខាងត្បូងជាលើកដំបូង ក្នុងរយៈពេលជិត ២០ឆ្នាំ។ កាលពីឆ្នាំ២០២២ ទីក្រុងប៊ែរឡាំង បានបញ្ជូនយន្តហោះយោធាចំនួន ១៣គ្រឿងទៅធ្វើសមយុទ្ធរួមគ្នានៅក្នុងប្រទេសអូស្ត្រាលី ដែលជាការដាក់ពង្រាយពេលវេលាសន្តិភាពដ៏ធំបំផុតរបស់កងកម្លាំងអាកាស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm