គណៈពង្រឹងស្រុកមុខកំពូលវាយតម្លៃរយៈពេលពាក់កណ្តាលយុទ្ធនាការឃោសនាប្រព្រឹត្តិទៅបានល្អគ្មានហិង្សា

2023/07/11 04:20:42 am        256

ណ្តាល: នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល ឯឧ វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍ ពាក់កណ្តាលយុទ្ធនាការ ឃោសនាបោះឆ្នោត ក្នុងស្រុកមុខកំពូល និងដាក់ចេញនូវផែនការសកម្មភាពការងារ សម្រាប់អនុវត្តបន្ត រហូតដល់ថ្ងៃបោះឆ្នោត សំដៅដណ្តើមជ័យជំនះឱ្យខាងតែបាន ជូនគណបក្ស និងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។

អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្តីពីសភាពការណ៍ និងលទ្ធផល នៃយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តាឃុំទាំង ៧ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលសំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ដើម្បីថែរក្សាសន្តិភាព, ស្ថេរភាព និងអភិវឌ្ឍ ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជឿនលឿន។

អង្គប្រជុំវាយតម្លៃ ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោត ក្នុងស្រុកមុខកំពូល ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ, បានប្រព្រឹត្តទៅដោយរលូន, មានសន្តិសុខ, សុវត្ថិភាព, សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់, សកម្មជន និងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពិសេសការ ផ្សព្វផ្សាយកម្មវិធីគោល នយោបាយ របស់គណបក្ស, ការចុះជួបសមាជិក តាមខ្នងផ្ទះ និងតាមមណ្ឌលសកម្មភាពបក្ស និងការពិនិត្យ ឯកសារបោះឆ្នោត ព្រមទាំងការបង្រៀន គូសសន្លឹកឆ្នោត ក៏ដូចជាកិច្ចចូលរួម ចំណែកទាំង ស្មារតី និងសម្ភារៈរបស់ មន្រ្តីគណបក្ស គ្រប់លំដាប់ ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការឧបត្ថម្ភ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានការខ្វះខាតផ្នែកជីវភាព និងជនចាស់ជរាគ្មានទីពឹងជាដើម។

ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជា នៅតែនាំមុខ និងមានប្រៀបឈ្នះ ដោយសារគុណបំណាច់ និងស្នាដៃជាប្រវត្តិសាស្រ្ត ជាច្រើនរាប់មិនអស់ ដែលគណបក្សសម្រេចបាន ជូនប្រទេសជាតិ និងប្រជាជន ជាបន្តបន្ទាប់ ជាពិសេស ការស្រលាញ់ពេញចិត្ត និងការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ចំពោះសម្តេចតេជោ ហ៊ុន សែន និង លោកបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តវេន នាពេលអនាគត។

ឯឧ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជនគណបក្សត្រូវបន្តចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឱ្យកាន់តែសកម្មផុលផុស និងមានប្រសិទ្ធភាព ខ្ពស់ ដើម្បីស្វែងរកសំឡេងគាំទ្រ ជូនគណបក្ស ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន តែត្រូវគោរព ច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យចលនការ និងបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោត ក្នុងមូលដ្ឋានស្រុកមុខកំពូល ប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា, គ្មានការគំរាមកំហែង និងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ទន្ទឹមនេះ ត្រូវបន្តសកម្មភាព ចុះជួបសមាជិក តាមខ្នងផ្ទះ, ការពិនិត្យឯកសារបោះឆ្នោត, ការធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (IR) និងការង្រៀនគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ គ.ជ.ប ព្រមទាំងការចលនា សមាជិកគណបក្ស ទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ពោលគឺ សំដៅធានាឱ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ជាមួយគ្នានេះក៏ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលបន្លំខ្លួនជាមនុស្សរបស់គណបក្សប្រជាជន ហើយទៅណែនាំប្រជាជន ឱ្យគូសសន្លឹកឆ្នោតខុស និងត្រូវត្រៀមលក្ខណៈ ទប់ស្កាត់គ្រប់រូបភាព នូវសកម្មភាព ទាំងឡាយណា ដែលមានបំណងចង់បំផ្លាញ ការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។

ឯឧ វង្សី វិស្សុត ក៏រំលឹកដល់ មន្រ្តីគណបក្ស គ្រប់លំដាប់ថ្នាក់ មិនត្រូវភ្លេចបម្រើប្រជាជន ពិសេសការផ្តល់ សេវាសាធារណៈជូនប្រជាជន ទោះបីពេលនេះកំពុងជាប់ដៃ ជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតក៏ដោយ។

លើសពីនេះទៀត ត្រូវបន្តចូលរួមអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែសស្រាក់សស្រាំ ពិសេសបញ្ហា គ្រឿងញឿន ដោយត្រូវយកចិត្តទុដាក់ ក្នុងការពង្រឹក កម្លាំងប្រជាការពារ និងតួនាទីរបស់បញ្ជាការ គណៈឯកភាពឃុំនីមួយៗ និងត្រូវរក្សាការពារនូវទ្រព្យសម្បត្តិ ទាំងឡាយរបស់រដ្ឋផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        113
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm