កូរ៉េខាងជើងចោទយន្តហោះចារកម្មអាមេរិកថាបានចូលក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួនចំនួន៨លើក

2023/07/11 06:24:05 pm        70

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃអង្គារ បានចោទប្រកាន់យន្តហោះចារកម្មយោធាអាមេរិកថា បានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះចំនួន៨លើក។

លោកស្រី គីម បានព្រមានថាកងកម្លាំងអាមេរិក នឹងប្រឈម នឹង«ការហោះហើរដ៏គ្រោះថ្នាក់បំផុត» ប្រសិនបើពួកគេបន្តនូវអ្វីដែលកូរ៉េខាងជើង បានហៅថា «ជ្រៀតចូលខុសច្បាប់» ដោយនិយាយឡើងវិញនូវការចោទប្រកាន់ ដែលទីក្រុងព្យុងយ៉ាង បានធ្វើឡើងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយធ្វើការហោះហើរឈ្លបយកការណ៍។ ទីក្រុងព្យុងយ៉ាង ក៏បានព្រមានថា ការហោះហើរបែបនេះ អាចនឹងត្រូវបានបាញ់ទម្លាក់។

មុននេះ មន្ទីរបញ្ចកោណ បានច្រានចោលការចោទប្រកាន់របស់ក្រុងព្យុងយ៉ាងជុំវិញការរំលោភបំពានដែនអាកាស ហើយបាននិយាយថា យោធាអាមេរិក បានគោរពតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖««ដូច្នេះការចោទប្រកាន់ទាំងនោះ គឺគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ»។

លោកស្រី គីម បានចោទប្រកាន់កងទ័ពអាកាសអាមេរិកថា បានឈ្លានពានចូលទៅក្នុង«តំបន់ទឹកសេដ្ឋកិច្ច» របស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ នៅឯឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅលើមេឃពីខាងលើសមុទ្រ មានចម្ងាយ ៤៣៥ គីឡូម៉ែត្រ ភាគខាងកើតនៃតំបន់Tongchon ក្នុងខេត្ត Gangwon និង ២៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់Uljin ក្នុងខេត្តGyeongsangភាគខាងជើង៕ 

តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសមួយ ដែលលាតសន្ធឹង ៣៧០គីឡូម៉ែត្រពីតំបន់ដែនដី ២២ គីឡូម៉ែត្រជុំវិញឆ្នេរសមុទ្រ គឺជាសិទ្ធិក្នុងការទាញយកធនធានសមុទ្រនៅខាងក្នុង ប៉ុន្តែមិនផ្តល់អធិបតេយ្យភាពលើផ្ទៃទឹក ឬដែនអាកាសខាងលើនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm