សម្ដេចតេជោ៖ «កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ»

2023/07/11 07:06:02 pm        77

ភ្នំពេញ៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិចដែលចំនួនប្រជាជន វ័យ ១៥-៦០ ឆ្នាំនឹងកើនដល់ ៦៥ ភាគរយនៃប្រជាជនសរុប និងផលធៀបន័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន ៥៤ នាក់ក្នុងចំណោមប្រជាជនវ័យ ១៥-៦០ ឆ្នាំ ១០០ នាក់នៅឆ្នាំ២០៤០ ដែលបរិបទនេះហៅថា ភាគលាភប្រជាសាស្ត្រ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បែបនេះតាមរយៈ សារលិខិតអបអរសាទរជាមួយនឹងប្រជាជនទូទាំងពិភពលោកក្នុងឱកាសប្រារព្ធ «ទិវាប្រជាជនពិភពលោក លើកទី៣៤» ក្រោមប្រធានបទ៖ «ការបញ្ចេញអានុភាព នៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្ត្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មាន​ដែនកំណត់នៃពិភពលោកយើង» នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ មានប្រសាសន៍ថា ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាជនក្នុងពិភពលោក ប្រជាជន​កម្ពុជា​ក៏មានចំនួនការកើនឡើងគួរឱ្យចាប់អារម្មណ៍ដែរ ក្នុងអំឡុងពេលជាងពីរ​ទស្សវត្សរ៍​កន្លងទៅនេះ ពោលគឺ បានកើនពីចំនួន ១១,៤ លាននាក់ នៅ ឆ្នាំ១៩៩៨ ដល់ចំនួន ១៦,៨ លាននាក់ នៅឆ្នាំ២០២២ ដែលមានអត្រាកំណើនប្រចាំឆ្នាំ ១,៦ ភាគរយពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០២២។

តាមរយៈសារលិខិតរបស់សម្ដេចតេជោ នៅឆ្នាំ ២០២២ ស្រ្តីមានចំនួនសរុប ៨,៦ លាននាក់ (ប្រមាណ ៥១ ភាគរយ) រីឯស្ត្រីក្នុងវ័យ បន្តពូជអាយុ ១៥-៤៩ ឆ្នាំ មានចំនួន ៤,៦ លាននាក់ (ស្មើនឹង ៥៣ ភាគរយនៃស្ត្រីសរុប)។

សម្ដេចតេជោបញ្ជាក់ថា ការកើនឡើងនៃប្រជាជន កម្ពុជានាពីរទសវត្សរ៍ចុងក្រោយនេះ បណ្តាល​មកពីការធ្លាក់ចុះនៃអត្រាមរណភាព​ ការកើនឡើងនៃអាយុសង្ឃឹមរស់និងសន្ទុះកំណើន។ អត្រាមរណភាពមាតាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់​ ធ្លាក់ចុះពី ៤១០ នាក់ ក្នុង ១០ ម៉ឺនកំណើតរស់ នៅឆ្នាំ២០០៨ មកត្រឹម១៧០ នាក់ ក្នុង ១០ ម៉ឺនកំណើតរស់ នៅឆ្នាំ២០១៤ និង នៅត្រឹម ១៥៤ នាក់ក្នុង ១០ ម៉ឺនកំណើតរស់ នៅឆ្នាំ ២០២១-២០២២។

ចំណែកអត្រាមរណភាពកុមារអាយុក្រោម ៥ ឆ្នាំ ថយចុះយ៉ាងខ្លាំង គឺថយចុះពី ១២៤ នាក់ ក្នុង ១ ពាន់ កំណើតរស់ នៅឆ្នាំ២០០០ មកត្រឹម ៥៤ នាក់ ក្នុង ១ ពាន់កំណើតរស់ នៅឆ្នាំ២០១០ និងមកត្រឹម ១៦នាក់ ក្នុង ១ ពាន់កំណើតរស់ នៅឆ្នាំ ២០២១-២០២២។ អាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជាមានការកើនឡើងជាលំដាប់ គឺកើនពី ៥៤ ឆ្នាំ សម្រាប់បុរស និង ៥៨ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ១៩៩៨ ដល់ ៦១ ឆ្នាំ សម្រាប់បុរស និង ៦៤ ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ២០០៨ និងដល់ ៧៤,៣ ឆ្នាំ សម្រាប់បុរស និង ៧៦,៨ ឆ្នាំ សម្រាប់ស្ត្រី នៅឆ្នាំ២០១៩។

សម្ដេចតេជោបញ្ជាក់ថា នេះជាជោគជ័យដ៏ធំធេងដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងរាជរដ្ឋាភិបាលទាំងដៃគូអភិវឌ្ឍ រួមទាំងវិស័យឯកជននិងសង្គមស៊ីវិល ក្នុងការកែលម្អ និងការអភិវឌ្ឍវិស័យសុខភាពសាធារណៈ៕ អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm