ក្រុមការងារបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានីភ្នំពេញ បន្តចុះពន្យល់ពលរដ្ឋពីការគូសសន្លឹកឆ្នោត

2023/07/11 07:33:36 pm        95

ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបន្តសកម្មភាពរបស់ខ្លួន ក្នុងការចុះឃោសនា និងធ្វើការពន្យល់ពលរដ្ឋដល់ខ្នងផ្ទះ ឱ្យបានយល់ដឹងច្បាស់អំពីរបៀបគូសសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវ ឬសន្លឹកឆ្នោតបានការ ។

លោក ហែម សុផាត ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានឱ្យ ដឹងថា ក្រុមការងារគណបក្សសង្កាត់ តែងចុះជាប្រចាំដល់ខ្នងផ្ទះប្រជាពលរដ្ឋ តាំងពីថ្ងៃដំបូង នៃការបើក យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់​គណបក្ស​ប្រជាជនកម្ពុជា ពិសេសការបង្រៀនប្រជាពលរដ្ឋ ឱ្យបានយល់កាន់តែច្បាស់អំពីការគូសសន្លឹកឆ្នោត​ឱ្យបានត្រឹមត្រូវ ដូច ដែល គ.ជ.ប បានកំណត់ ដើម្បីឱ្យសន្លឹកឆ្នោតនោះ ​ជាសន្លឹកឆ្នោតបានការ ។

ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ បានសាទរចំពោះសកម្មភាពរបស់ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ដែលបានចុះពន្យល់ពួកគេ ។ ពួកគេនឹងទៅចូលរួមបោះឆ្នោត ដើម្បីបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋល្អ ​និងគូស​សន្លឹកឆ្នោត​ឱ្យបានត្រឹមត្រូវ ដើម្បី​ឱ្យ​សន្លឹកឆ្នោត​នោះយក​ជា​ការបាន ហើយក៏ជាសន្លឹក ឆ្នោតដ៏សំខាន់ក្នុងការជ្រើសរើស​ថ្នាក់ដឹកនាំល្អ ដើម្បីបន្តដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិទៅមុខទៀត ។

សកម្មភាព នៃការចុះពន្យល់ណែនាំ​ប្រជាពលរដ្ឋ​អំពី​ការ​គូស​សន្លឹកឆ្នោត​ឱ្យ​បានត្រឹមត្រូវ​យកជាការ បាន ក៏ដើម្បី​ជាការ​ពញ្ញាក់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ កុំឱ្យជឿងតាមការ​ញុះញង់​របស់​ជន​អគតិមួយចំនួន ​ដែលបាននឹងកំពុងធ្វើចលនាអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ឬបើ​ទៅបោះឆ្នោត ត្រូវគូសន្លឹក ឆ្នោតចោល ។ ករណីនេះ គជប នៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះ បាន​ចេញសេចក្ដីប្រកាសថា អ្នកទាំង ឡាយណា ដែលបានណែនាំប្រជាពលរដ្ឋឱ្យគូសន្លឹកឆ្នោតចោន នឹង​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់ជាធរមាន៕អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm