ស្មើ​ពិន្ទុ​គ្នា ខុស​តែ​គ្រាប់​បាល់​ចំណេញ​មួយ​គ្រាប់ Besiktas​ គ្រង​ជើងឯក​លី​គ​កំពូល​ទួរគី​

2021/05/17 09:04:07 pm        163

​បាល់ទាត់៖ ​ក្រុម Besiktas​ បាន​ក្លាយ​ជា​ជើងឯក ​ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​​ទួរគី​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​រដូវ​កាល បន្ទាប់ពី​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ​២ Galatasaray​ និង​ខុស​តែ​គ្រាប់​បាល់​ចំណេញ​តែ ១​គ្រាប់​ប៉ុណ្ណោះ​។ ​សប្តាហ៍​ចុងក្រោយ Besiktas​ បាន​យកឈ្នះ​នៅ​ទឹកដី Goztepe S.K. ២-១ ខណៈ Galatasaray​ យកឈ្នះ Yeni Malatyaspor ៣-១​។

​​ក្រោយ​លេង​បាន ៤០ប្រកួត​ក្នុងចំណោម ២១ក្រុម Besiktas​ បាន​ក្លាយ​ជា​ជើងឯក​ដោយមាន​សរុប ៨៤ពិន្ទុស្មើ​ជាមួយ Galatasaray ​តែ Besiktas​ មាន​គ្រាប់​បាល់​ចំណេញ ៤៥គ្រាប់ ​ខណៈ ​Galatasaray ​មាន​គ្រាប់​បាល់​ចំណេញ ៤៤គ្រាប់​។ ​លេខ៣ គឺ Fenerbahce​ មាន ៨២ពិន្ទុ​ពោល​គឺ​ជើងឯក​លី​គ​កំពូល​​ទួរគី​មាន ​៣ក្រុម​ប្រជែង​គ្នា​នៅ​សប្តាហ៍​ចុងក្រោយ​។ ​តាមពិត​នៅ​លី​គ​កំពូល​ទួរគី​ បើ​ក្រុម​ណា​មាន​ពិន្ទុ​ស្មើគ្នា​ដូច​ករណី Besiktas​ និង​ Galatasaray ​នេះ​ត្រូវ​បាន​គេ​កំណត់​ដោយ​រូបមន្ត Head-to-Head តែ​ក្រុម​ទាំងពីរ​ស្មើគ្នា​ក្នុង​ករណី​នេះ​ទៀត​ បន្ទាប់ពី​ឈ្នះ​គ្នា​ទៅវិញទៅមក​គំលាត ៣​គ្រាប់​ដូចគ្នា​ដែល​ធ្វើ​អោយ​គេ​គិត​ពី​គ្រាប់​ចំណេញ​វិញ​។

​​នេះ​ជា​ជើងឯក​លី​គ​កំពូល​ទួរគី​លើក​ទី ១៦ សំរាប់ Besiktas​ ខណៈ Galatasaray​ នៅតែ​ជា​ក្រុម​ឈ្នះ​ជើងឯក​ច្រើន​ជាង​គេ​សរុប ២២​លើក តាម​ពីក្រោយ​ដោយ Fenerbahce ១៩​លើក ក្រៅពីនោះ​មាន ​Trabzonspor ៦​លើក, Istanbul Basaksehir ១​លើក និង Bursaspor ១​លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        65
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        81
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm