ឯកឧត្តម វេង សាខុន ចុះពិនិត្យនិងវាយតម្លៃរួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១០ថ្ងៃកន្លងមក

2023/07/11 07:56:38 pm        192

កំពង់ចាម៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃជារួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ១០ថ្ងៃកន្លងមក និងរៀបចំរបៀបគូសសន្លឹកឆ្នោតសាកល្បង​ឱ្យបានត្រឹមត្រូវ​ជូនសមាជិកគណបក្សឃុំតំបែរចំនួន ៣៥០នាក់ និងឃុំគោក ស្រុកចំនួន ១៥០នាក់។

ជារួមសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងស្រុកទទួលបានលទ្ធផលគួរជាទីមោទន ហើយលទ្ធផលដ៏ល្អនេះ ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើការខិតខំ និងស្មារតីលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តមប្រធាន​ អនុប្រធាន សមាជិកក្រុមការងារ​ចុះមូលដ្ឋានឃុំគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រ លើកទឹកចិត្តសមាជិកបក្សទាំងអស់ឱ្យ​ខិតខំបន្តយុទ្ធនាការនេះឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចជោគជ័យធំធេងនៅថ្ងៃទី២៣ ខាងមុខ។

ទិសដៅចំពោះមុខ ឯកឧត្តមបានណែនាំដល់សកម្មជនគណបក្សឱ្យបន្តចុះគ្រប់ខ្នង ផ្ទះដើម្បីជួយ​ពន្យល់ ណែនាំ និងបង្រៀនសមាជិកគណបក្សគ្រប់ៗរូបត្រូវត្រៀម​លក្ខណ​សម្បត្តិឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ (អត្តសញ្ញាណបណ្ណ មធ្យោបាយធ្វើដំណើរ និងពេលវេលា) មុននឹងចេញ​ទៅបំពេញ​កាតព្វកិច្ចជាពលរដ្ឋកម្ពុជាម្នាក់ ​គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវចងចាំ​ជានិច្ចថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ​ដែលមានរូបសញ្ញាទេវតាបាចផ្កា គឺបោះឆ្នោតឱ្យខ្លួនឯង​ ធានាបន្តទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រី​គណបក្ស​មូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោល​នយោបាយរបស់គណបក្ស និង​បង្រៀន​គូសសន្លឹក​ឆ្នោតនៅតាមខ្នងផ្ទះទូទាំងស្រុកបានចំនួន ៤,៧៩៥ និងបានជួប​សមាជិកបក្ស​ចំនួន ២២,៤៨៥ ក្នុងចំណោមសមាជិកបក្សទូទាំងស្រុកចំនួន ៣៦,៥៨០នាក់ ស្នើនឹង ៦១%៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        111
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm