មនុស្ស​ ៦នាក់​ស្លាប់​នៅ​ពេល​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំងក្លា​បោកបក់​ទៅកាន់​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច

2021/05/17 09:21:59 pm        241

​ឥណ្ឌា​៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំងក្លា​មួយ​កំពុង​បង្កើន​កម្លាំង ​នៅ​ក្នុង​តំបន់​សមុទ្រ​អារ៉ាប់​ក្បែរ​ភាគ​និរតី​ប្រទេស​ឥណ្ឌា ​ដោយ​បាន​បក់​នាំ​ខ្យល់​កម្លាំង ១៤០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​នាំមក​ជាមួយ​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង និង​បង្ក​ជា​ទឹកជំនន់​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៦នាក់។

​ព្យុះ​ស៊ីក្លូន​តក​តេ (Tauktae) ដែល​ជា​ព្យុះ​ដ៏​ធំ​លើកដំបូង​នៃរដូវ​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ទាប​ខ្លួន​ដល់​ដីគោក​នៅ​ថ្ងៃ​អង្គារ​ស្អែក​ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ាត់ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ក្រសួង​ឧតុនិយម​ឥណ្ឌា​។ យោង​តាម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​របស់​រដ្ឋ​កា​ណា​តា​កា​ភាគ​និរតី​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​អារ៉ាប់​ឲ្យ​ដឹង​ថា មនុស្ស​ ៦​នាក់​ស្លាប់ និង​ភូមិ​ចំនួន ​៧៣​ រង​ការខូចខាត​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃអាទិត្យ​។

​ក្រុម​អ្នក​សង្គ្រោះ​របស់​រដ្ឋាភិបាល​ជិត ២,៥០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​ចំនួន​ ៦ ដែល​ជា​ផ្លូវ​របស់​ព្យុះ​ស៊ីក្លូន​តក​តេមាន​ដូចជា​រដ្ឋ​កេ​រ៉ា​ឡា, រដ្ឋ​កា​ណា​តា​កា, រដ្ឋ​តា​មី​ល​ណា​ឌូ, រដ្ឋ​ហ្គូ​ន​ចា​រ៉ាត់, រដ្ឋ​មហារាស្ត្រ និង​រដ្ឋ​ហ្គូ​អា ដោយ​បំពាក់​ប្រព័ន្ធ​វិទ្យុ​ឥត​ខ្សែ ទូរស័ព្ទ​ផ្កាយរណប ម៉ាស៊ីន​អា​ឈើ ​និង​ឧបករណ៍​មួយ​ចំនួន​ ដែល​ជា​តម្រូវការ​ចាំបាច់​ក្រោយ​ព្យុះ​ស៊ីក្លូន​ស្ងប់​។​ ក្រសួង​ឧតុនិយម​និយាយ​ថា ព្យុះ​ដែល​កំពុង​បោកបក់​ក្នុង​ល្បឿន ១១​គីឡូម៉ែត្រ​ក្នុង​មួយ បច្ចុប្បន្ន​មាន​កម្លាំង​ ៦៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោងនៅ​ភាគ​អាគ្នេយ៍ទីក្រុង Veraval​ ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ាត់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm