រុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុងគីវ ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលកិច្ចប្រជុំកំពូលណាតូចាប់ផ្តើម

2023/07/11 08:57:55 pm        143

យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសពេលយប់ទៅលើទីក្រុងគីវ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដានេះ ត្រឹមតែប៉ុន្មានម៉ោង មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលណាតូ នៅក្នុងប្រទេសលីទុយអានី ដែលត្រូវដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខពីទីក្រុងមូស្គូ។

លោក Serhiy Popko ប្រមុខរដ្ឋបាលយោធារបស់ទីក្រុងគីវ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញTelegramថា៖ សត្រូវបានវាយប្រហារទីក្រុងគីវចេញពីលើអាកាសជាលើកទីពីរក្នុងខែនេះ»។

លោក Popko បាននិយាយថា យោងតាមព័ត៌មានបឋម ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនShahed ដែលផលិតដោយអ៊ីរ៉ង់ទាំងអស់ ដែលរុស្ស៊ីបានបាញ់ចេញមុនដល់គោលដៅ។ មិនមានព័ត៌មានភ្លាមៗអំពីការខូចខាត ឬជនរងគ្រោះនោះទេ។

ការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានផ្ទុះឡើងលើទីក្រុងគីវ ក្នុងរយៈពេល១ម៉ោង និងយូរជាងនេះ នៅក្នុងតំបន់ផ្សេងទៀតនៃភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកងទ័ព អាកាសរបស់អ៊ុយក្រែន។

សាក្សីរបស់ Reuters នៅទីក្រុងគីវ បានឮការផ្ទុះដែលស្រដៀងនឹងសំឡេងនៃប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់គោលដៅក្នុងអំឡុងពេលការវាយឆ្មក់តាមផ្លូវអាកាស។

កិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ នឹងត្រូវបានគ្របដណ្តប់ដោយផលប៉ះពាល់នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយក្រុមមេដឹកនាំ គ្រោងនឹងអនុម័តផែនការដ៏ទូលំទូលាយលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយពីទីក្រុងមូស្គូ៕


អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm       
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm