សម្ដេចតេជោបញ្ជាឱ្យរៀបចំរថយន្តក្រុង ៣៥០ គ្រឿងដឹកកម្មករកម្មការិនីទៅបោះឆ្នោតដោយឥតគិតថ្លៃ

2023/07/12 12:04:36 am        641

ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យឯកឧត្ដម ឃួង ស្រេង ភិបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ ៣៥០ គ្រឿង​ដើម្បី​ដឹក​ជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្ដាខេត្ត និងដឹកត្រលប់មកវិញដោយឥតគិតថ្លៃ។

​សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដឹកជញ្ជូននេះត្រូវធ្វើឡើង​ដោយគ្មានការរើសអើង​គណបក្ស​នយោបាយ​ណាមួយទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។

សម្ដេចតេជោបានស្នើឱ្យមានការរៀបរយឱ្យបានច្បាស់លាស់ សម្រាប់ខេត្តណាមួយ មានតម្រូវការរថយន្តក្រុងសម្រាប់​ដឹក​ជញ្ជូនប៉ុន្មានគ្រឿង ដោយសម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពនេះមានភាព​ខុសគ្នាពីស្ថានភាព​នាកាល​ពី​ពេល​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ។

ដូច្នេះសម្ដេចតេជោបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការជាមួយសាលារាជធានីភ្នំពេញ ដើម្បីបែងចែកផ្លូវដែលមានកម្មករច្រើនដែលបានមកធ្វើការងារនៅរាជធានីភ្នំពេញ ដើម្បីធានាថាកម្មករកម្មការិនី​ត្រូវ​ទទួលបានការដឹកជញ្ជូន។

សម្ដេចតេជោ បញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំការងារនេះភ្លាមៗ ដើម្បីឱ្យមានអ្នកបើកបរបា​នត្រឹមត្រូវជា​មួយ​នឹង​ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់កម្មករកម្មការិនីក្នុងពេលធ្វើដំណើរ​ទៅបោះឆ្នោត​នៅតាមបណ្ដា​ខេត្តនា​ពេលខាងមុខនេះ។

សម្ដេចតេជោ សង្ឃឹមថា ការដឹកជញ្ជូននេះនឹងបន្ធូបន្ថយនូវការលំបាក និងចរន្តនៃការកកក​ស្ទះខ្វះ​មធ្យោបាយ​ដឹកជញ្ជូនចំពោះកម្មករនិយោជិត ខណៈសព្វថ្ងៃនេះមធ្យោបាយដឹកជញ្ជូនមានតែរថយន្តឈ្នួល រថយន្តតាក់ស៊ី ចំណែកចំនួនកម្មករនិយោជិតដែលត្រូវចេញទៅបោះឆ្នោតមានរាប់ម៉ឺននាក់។

សម្ដេចតេជោបានបញ្ជាក់ដល់រដ្ឋបាលរាជធានីភ្នំពេញត្រូវធានាថា អ្នកបើកបររថយន្តដឹកកម្មករនិយោជិត​ទៅតាម​បណ្ដាខេត្តទាំងអស់ក៏ត្រូវតែទទួលបាននូវការបោះឆ្នោតផងដែរ៕ ដោយ ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        196
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm