លោកជំទាវ យក់ សម្បតិ្ត ផ្តាំផ្ញើដល់ជ័យលាភីទាំង២៤រូប ត្រូវប្រឹងប្រែងចាប់យកចំណេះដឹង បច្ចេកទេស និងជំនាញថ្មីៗ ពីជប៉ុន ដើម្បីយកមកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា

2023/07/12 12:57:33 am        791

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណិ្ឌត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ​ជ័យលាភី​អាហារូបករណ៍កម្មវិធីអភិវឌ្ឍធនធានមនុស្ស របស់រដ្ឋាភិបាល ប្រទេសជប៉ុន (JDS) ចំនួន២៤រូប ចូលជួបសំដែង​ការ​គួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៥​, នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។

​លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការស្វាមគន៍ និងអបអរសាទរ ដល់ជ័យ​លាភីទាំង ២៤រូប ជាមន្ត្រីរាជការមកពីក្រសួង ស្ថាប័នផ្សេងៗ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានមន្ត្រីសុខាភិបាល​ចំនួន ០៣រូប ដែលបានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់រយៈពេល០២ឆ្នាំ(២០២៣-២០២៥) នៅតាមសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន។  ​លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការរៀនសូត្រ ការរស់នៅ និងប្រពៃណីទំនៀមទំលាប់របស់ប្រទេសជប៉ុន ដែលលោកជំទាវធ្លាប់បានទៅសិក្សារយៈពេល ០១ឆ្នាំ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានផ្តាំផ្ញើដល់ជ័យលាភីទាំង ២៤រូប ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុក​ដាក់រៀនសូត្រ ដើម្បីចាប់យកទាំងចំណេះដឹង បច្ចេកទេស និងជំនាញថ្មីៗ និងបទពិសោធន៍ល្អៗ ពីប្រទេសជប៉ុន ដែលជាប្រទេសមានការរីកចម្រើន លូតលាស់ រួមទាំងបច្ចេកវិទ្យាថ្មីៗទំនើប ដើម្បីយកមកចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសកម្ពុជា ឱ្យសម្រេចបាននូវគោលដៅជាប្រទសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេសមាន​ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណ និងជូនពរដល់ជ័យលាភីទាំង ២៤រូប មាន​សុខភាព​ល្អ និងជោគជ័យក្នុងការសិក្សា ព្រមទាំងប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅ ប្រទេសជប៉ុន៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        115
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm