Rafael Nadal ឈ្នះពាន Italian Open លើក​ទី​១០ ក្រោយយក​ឈ្នះ Novak Djokovic

2021/05/17 02:37:28 pm        150

​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បាន​ក្លាយជា​ម្ចាស់​ពាន​ការប្រកួត​កម្មវិធី Italian Open ជា​លើក​ទី១០ ក្នុង​អាជីព​ក្រោយ​ជ័យជំនះ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ Novak Djokovic​។ ​​នេះ​ជា​ជំនួប​លើ​ទី៥៧ រវាង​កីឡាករ​ទាំងពីរ​ដោយ​ជ័យជំនះ​របស់ Rafael Nadal ធ្វើអោយ​ស្ថិតិ​មួយ​ទល់​មួយ​រវាង​អ្នក​ទាំងពីរ Novak Djokovic ឈ្នះ២៩ ខណៈRafael Nadal ឈ្នះ២៨​។

​​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​រ៉ូម​ម្សិលមិញ​នេះ Nadal បាន​យកឈ្នះ​សិត​ដំបូង ៧-៥ មុនពេល​ដែល Djokovic យកឈ្នះ​សិត​ទី​ពីរ​វិញ​មិន​លំបាក ៦-១​។ ​យ៉ាងណាក្តី Nadal បាន​យកឈ្នះ​នៅ​សិត​កាត់សេចក្តី ៦-៣ ដើម្បី​គ្រង​ជើងឯក Italian Open លើក​ទី១០ មុន Grand Slam, French Open ឈានចូល​មកដល់​ចុងខែ​នេះ​។ ​ចំណែក​ការប្រកួត​ផ្នែក​នារី​វិញ ​ជើងឯក​បាន​ទៅ​កីឡាការិនី​វ័យក្មេង​ប៉ូឡូញ Iga Swiatek ​ក្រោយ​យកឈ្នះ​កីឡាការិនី​ឆេ​ក Karolina Pliskova​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

កីឡាការិនី​វ័យ ១៩ឆ្នាំ Iga Swiatek​ ដែលជា​ម្ចាស់​ជើងឯក French Open ឆ្នាំមុន​ប្រើពេល​ត្រឹម ៤៥នាទី​ប៉ុណ្ណោះ ដើម្បី​យកឈ្នះ​កីឡាការិនី​ដែលជា​ជើង​ឯក​នៅទីនេះ​ឆ្នាំ២០១៩ Karolina Pliskova ៦-០ ​និង ៦-០​។ ​នេះ​ជា​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Italian Open ពីរ​ឆ្នាំ​ជាប់​គ្នា​សំរាប់ Pliskova​ បន្ទាប់ពី​ឆ្នាំ​មុខ​ចាញ់​កីឡាការិនី​រ៉ូ​ម៉ា​នី Simona Halep ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        102
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm