
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Qin Gang នឹងមិនចូលរួមកិច្ចប្រជុំការទូតនៅប្រទេសឥណ្ឌូនេស៊ីក្នុងសប្តាហ៍នេះទេដោយសារហេតុផលសុខភាព នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងរបស់លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសង្ខេបប្រចាំនៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារ (១១ កក្កដា)នេះ។
រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសចិន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ (១៣ កក្កដា) មុនពេលកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននៅថ្ងៃសុក្រ។
លោក Qin វ័យ ៥៧ឆ្នាំបានចូលកាន់ដំណែងបន្ទាប់ពីលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសកាលពីខែធ្នូ ហើយត្រូវបានគេឃើញជាសាធារណៈចុងក្រោយនៅថ្ងៃទី ២៥ ខែមិថុនានៅទីក្រុងប៉េកាំង បន្ទាប់ពីជួបជាមួយក្រុមមន្ត្រីមកពីប្រទេសស្រីលង្កា រុស្ស៊ី និងប្រទេសវៀតណាម៕