អាមេរិក៖ ខ្សែទឹកខាងលើទំបន់ពីទីក្រុងរបស់រដ្ឋវើម៉ិន (Vermont) កំពុងរ៉ាប់រងសមត្ថភាពទឹកដល់កម្រិតអតិប្បរមា កាលពីថ្ងៃអង្គារទី១១ខែកក្កដា បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបានបិទផ្លូវនានាចេញពីទីក្រុងធំរបស់រដ្ឋវើម៉ិន គឺទីក្រុងម៉ុនប៉ែលយ័រ (Montpelier) និងបណ្ដាលឲ្យមនុស្សជាច្រើនជាប់ក្នុងលំនៅឋានរបស់ពួកគេ។

ក្រុមមន្ត្រីទីក្រុងនេះ បាននិយាយថាទំនប់ទឹក រៃសធ៍ស្វីលដាម (Wrightsville Dam) ដែលផ្ទុកទឹកបម្រុងចំនួន៦,៤គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងទីក្រុងម៉ុនប៉ែលយ័រ ជិតចំណុចដែលផ្លូវទឹកនឹងចាំបាច់ត្រូវបញ្ចេញទឹកចូលក្នុងទន្លេ ណស ប្រែនជ៍(North Branch)។
ខណៈដែលទីក្រុងរបស់រដ្ឋនេះ ស្ថិតក្នុងភាគឦសាននៅក្រោមទឹក សីតុណ្ហភាពនៅមហាសមុទ្រ បានកើនឡើងខ្ពស់ដល់៣២អង្សាសេ នៅក្នុងរដ្ឋហ្វ្លរីដា ជាមួយគ្នានោះ រដ្ឋតិចសាស់ កំពុងទទួលរកកម្ដៅខ្លាំង ហើយរដ្ឋកាលីហ្វ័រនីញ៉ា កំពុងត្រៀមទប់ទល់នឹងការហក់ឡើងនៃសីតុណ្ហភាពខ្ពស់រហូតដល់៤៩អង្សាសេ នៅក្នុងតំបន់វាលខ្សាច់នៅចុងសប្ដាហ៍នេះ។
ភាគច្រើននៃតំបន់ភាគឦសានសហរដ្ឋអាមេរិក រួមទាំងតំបន់មួយចំនួននៃរដ្ឋញ៉ូយ៉ក ម៉ាស្សាឈូសេត និង ខិននីធីខិត បានទទួលរងកម្ពស់ទឹកភ្លៀង២០សង់ទីម៉ែត្ររួចទៅហើយ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។
ក្រុមមន្ត្រីរដ្ឋវើម៉ិន បានហៅទឹកជំនន់នេះថាជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីព្យុះសង្ឃរា អ៊ីរ៉េន(Irene) បានបោកបក់ដល់រដ្ឋញូវ អ៊ីងគ្លែន (New England) ជាព្យុះតំបន់ត្រូពិក កាលពីឆ្នាំ២០១១ និងបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ៧៥០លានដុល្លារអាមេរិក និងសម្លាប់មនុស្ស៧នាក់ នៅក្នុងរដ្ឋមួយនេះ៕
