ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យនគរបាលដើរលក់បំពង់ពន្លត់អគ្គិភ័យតាមផ្ទះទេ តែលើក​ទឹកចិត្តឲ្យ​ចុះអប់រំពលរដ្ឋដល់ផ្ទះ

2023/07/12 05:57:35 pm        372

ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នង​ការ​នគរបាលជាតិក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីម្តងទៀតថា ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​អគ្គ​ស្នងការដ្ឋានគរបាលជាតិពុំ បានអនុញ្ញាត​ឲ្យ​នគរបាល​ដើរ​លក់​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋនោះទេ តែអនុញ្ញាតឲ្យបន្ត ចុះអប់រំដល់ពលរដ្ឋនៅតាមផ្ទះ ស្តីពី​ហានិភ័យ​ទាក់ទង និង​គ្រោះ​អគ្គិភ័យនេះ។ 

ថ្លែ​ងប្រាប់អ្នកសារព័ត៌មានក្រោយអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីធ្វើ​លំហាត់​សម​យុទ្ធ​ពន្លត់​អគ្គិភ័យ និងសង្គ្រោះ ជាក់ស្តែងដល់បុគ្គលិកអេអន១ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ថា នាពេល​កន្ល​ង​មក​នេះ​នៅ​តែ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​Comment តាមផេក នាយករដ្ឋានពន្លត់អគ្គិភ័យថា មាន​មន្រ្តី​នគរបាល​មួយ​ចំនួន​តូច​នៅ​តែ​បន្ត​ដើរ​លក់​បំពង់​ពន្លត់​អគ្គិភ័យដល់ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ខណៈការ​ដើរ​លក់​នេះ​គឺ​វាខុស​នឹង​ច្បាប់​របស់​ក្រសួងក៏ដូចជាអគ្គស្នងការ ដូច្នេះក្នុងនាមលោកជាប្រធាននាយករដ្ឋាននគរបាល ក៏​ដូច​ជា​ក្នុង​នាមអគ្គស្នងការ សូមព្រមានដល់មន្រ្តី នគរបាលទាំងនោះឲ្យឈប់ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់បន្តទៀត។

ជាមួយគ្នានោះដែរឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជា តាម​បណ្តាក្រុមហ៊ុននានាទាំងអស់ សូម​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុគ្គល​ខ្លះ​ដែល​តាំង​ខ្លួន​ជា​អ្នកជំនាញ​បង្ការ និងពន្លត់អគ្គិភ័យ ខណៈ​អ្នក​ជំនាញ​លុះ​ត្រាណា​មាន​លិខិត​បញ្ជាក់​ពី​អគ្គស្នង​ការ​នគរបាល​ជាតិ ប្រធាននាយកដ្ឋានរបស់អគ្គស្នងការ ឬតាមបណ្តាស្នងការរាជធានី-ខេត្ត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        68
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm