ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ មានអ្នកចុះឈ្មោះកើនទ្វេដង បើធៀបកាលពីឆ្នាំមុន

2023/07/12 06:37:00 pm        201

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ (Khmer Empire Marathon 2023) នឹងរៀបចំ​នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ តំបន់អង្គរ និងក្រុងសៀមរាប ខណៈ​បច្ចុប្បន្ន​មាន​អ្នកចុះឈ្មោះចូលរួមកើនទ្វេដង បើធៀបកាលពីឆ្នាំ២០២១ កន្លងទៅ ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍​កីឡា​ទេសចរណ៍នេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ ។

ឯកឧត្តមមានប្រសាសន៍ថា នេះគឺជាឆ្នាំទី២ ហើយ ដែលក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយ​ជំងឺ​រាតត្បាតសកលកូវីដ-១៩ ដោយកាលពីឆ្នាំ២០២២ គឺមានអ្នកចូលរួមជាង ១ពាន់នាក់ ខណៈ​បច្ចុប្បន្ន អ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជជាតិ ចក្រភពខ្មែរ លើកទី៨ គឺ​កើន​ដល់ជាង ២ពាន់នាក់ហើយ ។

ដូច្នេះសន្ទុះអ្នករត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺជាសញ្ញាមួយដ៏ល្អ ក្នុងការទាក់​ទាញ​ភ្ញៀវ​ទេសចរ ពិសេសទេសចរបរទេសមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ចក្រៅប្រទេសផង និងរួមចំណែកការងារសប្បុរសធម៌ តាមរ​យៈ​ការ​ប្រមូល​ថវិកា​ទទួល​បាន​ពីការរៀបចំទាំងអស់ បរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ជាដើម ។ មិន​តែ​ប៉ុណ្ណោះ ក៏ជាឱកាសតេស្ដសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជាផងដែរ ។

លោក សែម ផល្លា នាយបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង បានបញ្ជាក់ថា ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុងអ​ន្ដរជជាតិ ចក្រភពខ្មែរ ឆ្នាំនេះ គឺរក្សាផ្លូវរត់នៅដដែល តែនឹងមានការរឹតបន្ដឹងបន្ថែម លើ​ការ​ការពារសុខុមាលភាពអ្នករត់ ទោះពីកន្លងមក ពុំមានបញ្ហាអ្វីកើតឡើយក៏ដោយ ។ ជា​មួយ​គ្នា​ដែរ លោកបានលើកទឹកចិត្តដល់អ្នករត់ក្នុងស្រុកចូលរួមឲ្យបានច្រើន ដើម្បី​រួម​ចំណែក​ឲ្យ​ព្រឹត្តិការណ៍​នេះ ទទួលបានជោគជ័យ និងទាក់ទាញជនបរទេសមកចូលរួមកាន់តែច្រើន ពិសេស​ក្នុង​រដូវ​ភ្លៀង​នេះតែម្ដង ។

គួរដឹងថា ទិវារត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២​គីឡូ​ម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ កើតឡើង បន្ទាប់​ពី​មានសំណូមពរពីជនបរទេស ក្រោយកម្ពុជាទទួលបានជោគជ័យខ្លាំង ក្នុង​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​អន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅរៀងរាល់ខែធ្នូ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្ល​ង​មក​៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        157
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm