អ៊ីស្រាអែល៖ បាតុករអ៊ីស្រាអែលរាប់ម៉ឺននាក់ បានបិទផ្លូវរថយន្តនានាទូទាំងប្រទេស និងផ្លូវចូលទៅកាន់ អាកាសយានដ្ឋានក្រុងតេលអាវីវ(Tel Aviv) ជាផ្នែកមួយនៃការបង្អាក់មួយថ្ងៃក្នុងការតវ៉ាប្រឆាំងទៅនឹងការរុញច្បាប់ថ្មីនៃការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។

នៅក្នុងការអានច្បាប់លើកដំបូងនៃអំណានចំនួន៣លើក កាលពីយប់ថ្ងៃចន្ទ សភាអ៊ីស្រាអែលក្នុងក្រុមចម្រុះ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីបេន ចាមីន ណេតានយ៉ាងហ៊ូ (Benjamin Netanyahu) ដែលគ្រប់គ្រងអសានៈ៦៤ក្នុងចំណោមអសានៈសរុប១២០ បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលកុបចោលស្តង់ដារតុល្យភាពអនុញ្ញាឲ្យតុលាការកំពូល មានសិទ្ធិទាត់ចោលសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។
ចលនាតវ៉ាដែលប្រឆាំងនឹងកំណែទម្រង់តុលាការ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ហើយក្បួនតវ៉ានានាបានផ្ទុះឡើងទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈដែលមនុស្សប្រមូលផ្ដុំគ្នាបិទផ្លូវ រថយន្តមួយចំនួនតាំងពីព្រឹក និងបានប៉ាន់ប្រមាណថាមានក្រុមបាតុករប្រមាណ១៥.០០០នាក់ ដែលក្រោយមកបានហែក្បួនទៅកាន់អាកាសយានដ្ឋានបេន ហ្គូរីយិន( Ben Gurion )។

មានការតវ៉ាជាច្រើនទៀត បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ នៅខាងក្រៅ គេហដ្ឋានប្រធានានាធិបតី ក្នុងទីក្រុងហ្សេរ៉ុយសាឡឹម និងនៅក្នុងតំបន់ជាច្រើនទៀតទូទាំងទីក្រុងតេល អាវីវ និងទីក្រុងផ្សេងទៀត។
កាលពីល្ងាចថ្ងៃដដែល មនុស្សជាង៦០នាក់ត្រូវបានចាប់ខ្លួន។ មនុស្ស២នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារប៉ះទង្គិចជាមួយនគរបាល បន្ទាប់ពីក្រុមបាតុករបាន បំពានរនាំងបាំងផ្លូវនៅកណ្ដាលផ្លូវសម្រាប់រថយន្ត៕