គ្រូពេទ្យ​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​តាម​ការកំណត់​

2021/05/17 10:06:14 pm        31

ភ្នំពេញ ៖ ដើម្បី​ប្រសិទ្ធភាព នៃ​វ៉ាក់សាំង អាច​ប្រឆាំង​ការ​វាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​បាន គ្រូពេទ្យ​ចាក់​វ៉ាក់សាំង ​បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ​ឱ្យមក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​គ្រប់ៗ​គ្នា តាម ការកំណត់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សាវុធ ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រចាំការ នៅ​សាលាបឋមសិក្សា​ចាក់អង្រែលើ ​បាន​ប្រាប់​BTV នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែឧសភា​នេះ​ថា សម្រាប់​ដូ​ស​ទី​១ នៅ​តាំង​នេះ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៣​ ខែឧសភា​នេះ ​ដោយមាន​ពលរដ្ឋ​ជាង​២​ម៉ឺន នាក់ ​បានមក​ចាក់ គឺ​លើស​ផែនការ​ចំនួន​ជាង​៣​ពាន់​នាក់ ​ដែល​មាន​ទាំង​កម្មករ កម្មការិនី និង​ជនបរទេស ផងដែរ​។ សម្រាប់​ដូ​ស​ទី​២ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៦ ខែឧសភា​នេះ​តទៅ​។

ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផល​ប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​។

គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដូ​ស​ទី​១ បាន​ជាង​២​លាន​នាក់ និង​ដូ​ស​ទី​២ ​បាន​ចំនួន ជាង​១​លាន ១​សែន​នាក់​។

បច្ចុប្បន្ន កម្ពុជា មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​ជាង​៥​លាន​ដូ​ស​ហើយ ដែល​បាន​នឹង កំពុង​ប្រើប្រាស់ ក្នុងនោះ ១​លាន ៧០​ម៉ឺន​ដូ​ស ប្រភេទ Sinopham ​ជា​ជំនួយ​របស់​ចិន ៣២​ម៉ឺន​៤​ពាន់​ដូ​ស ប្រភេទ COVI-Shield ជា​ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​សុខភាព ពិភពលោក និង​វ៉ាក់សាំង​ប្រភេទ Sinovac ​ចំនួន​៣​លាន​ដូ​ស ជា​ការ​បញ្ជាទិញ​របស់​រដ្ឋាភិបាល​កម្ពុជា ពី ប្រទេស​ចិន​៕


​អត្ថបទ​៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm