ពលរដ្ឋរូតរះបន្តនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) ដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោត នៅថ្ងៃខាងមុខ

2023/07/12 09:01:28 pm        391

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រូតរះនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) ជាបន្តបន្ទាប់​នៅ​តាម​មូលដ្ឋាន​ដែល​ពួក​គាត់រស់នៅ ដើម្បីទទួលបានបណ្ណនេះ យកទៅប្រើប្រាស់ សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខណៈថ្ងៃបោះឆ្នោត គឺនៅសល់​តែ១១ ថ្ងៃ​ទៀតប៉ុណ្ណោះនឹងចូលមកដល់ ។

ការបន្តនាំគ្នាទៅធ្វើបណ្ណ(ឯ.អ) នេះ ដោយសារប្រជាពលរដ្ឋ បាន​បាត់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ក៏ដូចជាអត្តសញ្ញាណបណ្ណរបស់ពួកគាត់ បានខូចជាដើម។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ដែលបានធ្វើបណ្ណ ( ឯ.អ ) នៅ​ទីស្នាក់​ការ​គណៈ​កម្មាការរៀបចំការបោះឆ្នោត ក្នុងសង្កាត់ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២៣នេះ បាន​លើក​ឡើង​ថា ក្នុងនាមជាពលរដ្ឋល្អ ត្រូវចាំបាច់បំពេញកាតព្វកិច្ចចូលរួមបោះឆ្នោត ដូច្នោះ​ហើយ​នៅ​ពេល​ពួក​គាត់​មានកង្វះឯកសារណាមួយ គឺពួកគាត់ឆ្លៀតពេលវេលា ពីការងារ ដ៏​ដូចជា​ការ​រក​ស៊ី​ជា​ដើម ដើម្បីត្រូវទៅធ្វើ និងបំពេញឯកសារទាំងនោះឱ្យបានគ្រប់គ្រាន់ ។ ពលរដ្ឋ យល់​ឃើញ​ថា ​ការបោះឆ្នោត វាពិតជាមានសារៈ​សំខាន់ណាស់ ហើយក្នុ​ងនា​មជា​អ្ន​ក​កំណត់ជោ​គវាសនា​ប្រទេសជាតិ ត្រូវតែបំពេញកាតព្វកិច្ចនេះអោយខាងតែបាន។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ១ និងជាប្រធានគណៈកម្មាការរៀបចំការធ្វើបណ្ណ( ឯ.អ ) ជូនពលរដ្ឋ បានប្រាប់អោយដឹងថា ក្នុងរយៈពេល ២១ថ្ងៃ នៃដំណើរការធ្វើបណ្ណ ( ឯ.អ ) ជូន​ពលរដ្ឋមកនេះឃើញថា មានពលរដ្ឋជាច្រើនក្នុងមូលដ្ឋានរបស់លោក បាន​ទៅ​ទទួល​ការ​ធ្វើ​បណ្ណ​ជា​បន្តបន្ទាប់ ។ លោកថា បណ្ណ ( ឯ.អ ) គឺនឹងធ្វើជូនពលរដ្ឋយ៉ាងឆាប់រហ័ស ដោយ​មិន​រង់ចាំ​ពេល​វេលាយូរនោះឡើយ ដោយពលរដ្ឋដែលមានឈ្មោះធ្លាប់ចូលរួមបោះឆ្នោតរួចហើយនោះ ពុំចាំ​បាច់ភ្ជាប់ឯកសារអ្វីនោះទេ គឺគ្រាន់តែប្រាប់ឈ្មោះ ឬក៏​លេខការិយាល័យ​ធ្លាប់​បោះឆ្នោត​ទៅ​ក្រុម​ការងារ នោះក្រុមការងារនឹងរៀបចំបំពេញឯកសារជូនភ្លាមៗ តែម្តង ។

គួរបញ្ជាក់ថា ការធ្វើបណ្ណ ( ឯ.អ ) នៅតាមមូលដ្ឋានឃុំសង្កាត់ជូនពលរដ្ឋ គឺដំណើរការទៅ​រយៈពេល ៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃ២២ ខែមិថុនា រហូតដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        114
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm