អាមេរិក៖ លំនៅឋានចំនួន១២ខ្នងនៅក្នុងសហគមន៍ដែលមានច្រកទ្វារធំមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ត្រូវបានដាក់ 'ស្លាកក្រហម' ឬត្រូវបានប្រកាសថាមិនសមនឹងត្រូវបានកាន់កាប់នៅយប់ថ្ងៃចន្ទ (១០ ខែកក្កដា) បន្ទាប់ពីបំណាក់ដីកាលពីចុងសប្តាហ៍បានបណ្តាលឱ្យរចនាសម្ព័ន្ធដួលរលំនិងបង្ខំអ្នកស្រុកឱ្យភៀសខ្លួន។
ក្រុមប្រឹក្សាទីក្រុង Rolling Hills Estates ត្រូវបានគេរំពឹងថានឹងចេញសេចក្តីប្រកាសភាពអាសន្នក្នុងតំបន់កាលពីថ្ងៃអង្គារ (១១ កក្កដា) បន្ទាប់ពីផ្ទះសម្បែងត្រូវបានទុកចោលនៅជាប់មាត់ជ្រោះ ហើយមានផ្ទះជាច្រើនបានដួលរលំ។
គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យមានបំណាក់ដីនោះទេ ហើយក៏គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍ដែរ៕

