ភាគហ៊ុនអាស៊ីឡើងខ្ពស់បន្តិច ខណៈប្រាក់ដុល្លារធ្លាក់ចុះ នៅមុនមានទិន្នន័យអតិផរណារបស់អាមេរិក

2023/07/12 10:07:59 pm        103

អាមេរិក ៖ ភាគហ៊ុនអាស៊ីបានឡើងខ្ពស់បន្តិចបន្តួច ហើយប្រាក់ដុល្លារអាមេរិក បានស្ថិតក្នុងកម្រិតទាបរយៈពេល ២ខែ នៅថ្ងៃពុធ (ទី១២ ខែកក្កដា) នេះ នៅមុនពេលមានទិន្នន័យអតិផរណាដ៏សំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលនឹងជួយ​ធ្វើជារង្វាស់ថា តើធនាគារកណ្តាលសហព័ន្ធ កំពុងស្ថិតនៅចុងបញ្ចប់នៃគោលនយោបាយ​ដំឡើង​អត្រាការប្រាក់​ដ៏​គំហុក​របស់ខ្លួន ឬយ៉ាងណា។

ប្រាក់យ៉េនរបស់ប្រទេសជប៉ុន បានឡើងថ្លៃធៀបនឹងរូបិយប័ណ្ណធំៗភាគច្រើន ហើយចុងក្រោយនេះ គឺមានតម្លៃ ១៣៩,៤៣ ក្នុង ១ដុល្លារអាមេរិក ដែលនេះចាត់ទុកថា ជាតម្លៃខ្ពស់បំផុត ក្នុងរយៈពេល ១ខែ។

នាពេលនេះ ឃើញថា សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេស​ជប៉ុន គឺឡើងខ្ពស់ ០,៦១ភាគរយ ខណៈដែលសន្ទស្សន៍ភាគហ៊ុន S&P/ASX 200 របស់អូស្ត្រាលីបានហក់ឡើង ០,៥៤​ភាគ​រយ។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Nikkei របស់ជប៉ុន ធ្លាក់ចុះ ១ភាគរយ។

ក្រោមការស្ទង់មតិដោយទីភ្នាក់ងារសារព៏ត៌មាន Reuters ក្រុមសេដ្ឋវិទូរំពឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែល​គ្រោង​នឹងចេញផ្សាយ នៅល្ងាចថ្ងៃពុធនេះ នឹងកើនឡើង ៣,១ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីឡើង ៤ភាគរយ នៅខែ​ឧសភា។ នោះជាដំណើរការមានកម្រិតទាបបំផុត ចាប់តាំងពីខែមីនា ឆ្នាំ២០២១។

មន្ត្រីរបស់ធនាគារកណ្ដាលសហព័ន្ធ (Fed) បានបង្ហាញថា ពួកគេរំពឹងថា នឹងមានការដំឡើង​អត្រាការប្រាក់យ៉ាងហោច​ណាស់​០,៥ ភាគរយទៀត ខណៈដែលពួកគេត្រូវទប់ទល់នឹងសម្ពាធដែលមានមកជាយូរហើយ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលជាវិធានវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណកម្រិតប្រហាក់ប្រហែលផ្សេងទៀត បានធ្លាក់ចុះ ០,១៩៧ភាគ​រយ នៅត្រឹម ១០១,៤០ ដោយបានធ្លាក់ចុះដល់កម្រិត ១០១,៣៧ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល ២ខែ។

ភាគហ៊ុនរបស់ប្រទេសចិនបានធ្លាក់ចុះ ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍របស់ក្រុមហ៊ុនអចលនទ្រព្យ Hang Seng របស់ហុងកុង បានឡើងខ្ពស់០,៥ភាគរយ នៅក្នុងការជួញដូរដំបូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm