ចិនវាយបកខ្លាំងៗ ចំពោះការរិះគន់របស់ណាតូ ដោយព្រមានថានឹងការពារសិទ្ធិរបស់ខ្លួន

2023/07/13 12:00:39 am        270

ទីក្រុងប៉េកាំង បានតបតយ៉ាងខ្លាំងក្លាត្រឡប់វិញ ចំពោះការចោទប្រកាន់របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ ដែលថា ចិនបង្កការប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខរបស់ប្លុកនេះ ហើយបានប្រឆាំងនឹងការប៉ុនប៉ងណាមួយរបស់សម្ព័ន្ធមិត្តយោធាមួយនេះ ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនចូលទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដោយមានប្រើពាក្យសំដីខ្លាំងៗដែលបានចេញផ្សាយ នៅពាក់កណ្តាលផ្លូវនៃកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ នៅរដ្ឋធានីវីលនីញូស (Vilnius) ប្រទេសលីទុយអានី កាលពីថ្ងៃអង្គារ (ទី១១ ខែកក្កដា) អង្គការណាតូ បានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិន (PRC) បានបង្កឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់សម្ព័ន្ធភាពតាមរយៈ «មហិច្ឆតា និងគោលនយោបាយដាក់សម្ពាធ»។

បេសកកម្មតំណាងប្រទេសចិនប្រចាំនៅសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី១១ ខែកក្កដា) ថា ប្រធានបទដែលមានខ្លឹមសារទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះ មិនគោរពលើការពិតជាមូលដ្ឋាន បង្ខូចគោលជំហរ និងគោលនយោបាយរបស់ប្រទេសចិន និងធ្វើឲ្យប្រទេសចិនខូចកិត្តិយសដោយចេតនា។ សេចក្ដីថ្លែងការណ៍របស់បេសកម្មនោះ បានបន្ថែមថា៖ «យើងសូមប្រឆាំងយ៉ាងដាច់អហង្ការ និងបដិសេធ ចំពោះការលើកឡើងនេះ»។

ហើយជាមួយគ្នានេះ បេសកកម្មតំណាងប្រទេសចិន ក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសចិនជំទាស់ជាដាច់ខាត ចំពោះ«ដំណើរវិវឌ្ឍឆ្ពោះទៅទិសខាងកើតទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការណាតូ ហើយបានព្រមានថា សកម្មភាពណាមួយ ដែលគំរាមកំហែងដល់សិទ្ធិរបស់ទីក្រុងប៉េកាំង នឹងត្រូវបានឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm