រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតជាង ១ម៉ឺននាក់ដែលរោងចក្រព្យួរកិច្ចសន្យាការងារ

2023/07/13 12:01:12 am        102

ភ្នំពេញ ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសបើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ (លើកទី៣) ជូនបងប្អូនកម្មករនិយោជាង ១ ម៉ឺននាក់ នៅតាមបណ្ដារោងចក្រចំនួន ២៥ ក្នុង​វិស័យ​កាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាម​ស្មារតីនៃកញ្ចប់វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

​ក្រសួងការងារ បានជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ១០៦០០ នាក់ នៃរោងចក្រចំនួន ២៥ នៃវិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិតផលធ្វើដំណើរ និងកាបូប ដែលទទួល​បាន​ការ​អនុញ្ញាត​ព្យួរ​កិច្ចសន្យា​ការងារ​ស្របតាមស្មារតីនៃសេចក្ដីណែនាំចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការព្យួរកិច្ចសន្យា​ការងារ​កម្មករ​​និយោជិត​ធ្វើការនៅរោងចក្រក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​ផលធ្វើ​ដំណើរ និងកាបូប​ដែលរង​ផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលថា ធនាគារ វីង នឹងផ្ញើសារអំពីការបើក​ប្រាក់​ឧបត្ថម្ភរបស់​រាជរដ្ឋាភិបាល​ទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មក​ឱ្យក្រសួងតាមរយៈ​រដ្ឋបាលរោងចក្រ​នាពេលកន្លងមក។

ក្រសួងបញ្ជាក់ថាប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យ​លើចំនួនថ្ងៃ​នៃការព្យួរ​កិច្ចសន្យា​ការងារ​​ក្នុង​នោះចំនួន ៨១.០០០ រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃ ដល់ ១៤ថ្ងៃ។ ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ ថ្ងៃដល់ ១ខែ។

សូមជម្រាបថាយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករនិយោជិត និងធានានូវស្ថិរភាពអាជីវ​កម្មរបស់រោងចក្រ​ដែលមាន​ការ​ថមថយច្រវាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល បងប្អូនកម្មករនិយោជិត​ដែលត្រូវបានព្យួរ​កិច្ចសន្យា​ការងារចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២០ដុល្លារអាម៉េរិក ពីរាជរដ្ឋាភិបាល និងចំនួន ១៥ ដុល្លារអាម៉េរិក ពីនិយោជកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃ ទៅ ១៤ថ្ងៃ និងចំនួន ៤០ដុល្លារអាម៉េរិក ពីរាជរដ្ឋាភិបាល និងចំនួន ៣០ ដុល្លារអាម៉េរិក ពីនិយោជិក សម្រាប់ការ​ព្យួរកិច្ចសន្យាការងារ​រយៈពេល ១៥ថ្ងៃ ទៅ ១ខែ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm