ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​ជាង​៣១៩​លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ

2021/05/17 10:19:05 pm        122

ភ្នំពេញ ៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង មាន​ទំហំ​ទឹកប្រាក់​សរុប ៣១៩ ​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ឆ្នាំ​២០២០​ កើនឡើង​ ៧,២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។

យោងតាម​របាយការណ៍​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KOTRA)​ ចាប់ពី​ខែមករា ដល់​ខែមេសា ​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា​ ទៅ​ទីផ្សារ​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ ១២៤ ​លាន​ដុល្លារ មាន​កំណើន ៨,៩​ភាគរយ ធៀប​នឹង​រយៈពេល​បួន​ខែ​ឆ្នាំមុន​។ ដោយឡែក ​កម្ពុជា​នាំចូល​ទំនិញ​ពី​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​សរុប ១៩៤ លាន​ដុល្លារ កើនឡើង ៦,២ ភាគរយ​។

យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ​ទំនិញ​ដែល​កម្ពុជា នាំ​ចេញទៅ​ទីផ្សារ​កូរ៉េខាងត្បូង មាន ដូចជា ​សំលៀកបំពាក់ ផលិតផល​ស្បែកជើង ផលិត​ធ្វើដំណើរ គ្រឿង​បង្គំ​អគ្គិសនី ​និង​ផលិតផល​កសិកម្ម​។​ ចំណែក​ផលិតផល​ដែល​កូរ៉េខាងត្បូង​នាំ​ចូល​មក​កម្ពុជា​វិញ​ មានដូចជា ​រថយន្ត ឧបករណ៍​អេឡិចត្រូនិក ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​បា្ល​ស្ទិ​ក​។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង រំពឹងថា ​នឹង​កើនឡើង​បន្ថែមទៀត ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ ចូល​ជា​ធរមាន​។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ ​គ្រោង​នឹង​ប្រកាស​ដាក់​ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ​២០២១​នេះ​។

ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា កូរ៉េខាងត្បូង ​ធ្លាក់ចុះ ១៤​ភាគរយ មក​ត្រឹម ៨៨៤​លាន​ដុល្លារ ដោយសារ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។​ ក្នុងនោះ ​កម្ពុជា នាំ​ចេញទៅ​កូរ៉េខាងត្បូង​ មាន​ទឹកប្រាក់​សរុប ៣១៧ លាន​ដុល្លារ ធ្លាក់​ចុះ​១៨​ភាគរយ​៕


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm