ពន្ធដារផ្សព្វផ្សាយពីការយកពន្ធអ្នកនាំចេញផលិតផលធ្វើដំណើរ ស្បែក និងស្បែកជើង

2023/07/13 12:50:15 am        149

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពច្បាប់ស្តីពីសារពើពន្ធ ដល់សមាជិករបស់ សមាគម ផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងសមាជិករបស់សមាគមស្បែកជើងកម្ពុជា ដែល មាន សិក្ខាកាម ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបចំនួនជាង ១០០នាក់។

លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្រោយពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ស្តីពីសារពើពន្ធ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័តមាន ប៊ីធីវីថា គោលបំណងនៃការចុះផ្សព្វផ្សាយនេះ ដើម្បីបង្ហាញដល់អ្នកជាប់ពន្ធ ឲ្យបានយល់ពីបទប្បញ្ញត្តិទាំងអស់ ហើយឲ្យគាត់គោរពទៅតាមបទប្បញ្ញត្តិស្តីពីសារពើពន្ធ ដោយយើងត្រូវចូលរួមទាំងអស់គ្នា ក្នុងការបង់ពន្ធ ជូនរដ្ឋ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់សម្រាប់គោលដៅនិងការកសាងអភិវឌ្ឍន៍ប្រទេស។ បន្ថែមពីនេះ គឺបើកផ្លូវឲ្យមាន ការ ចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្តនៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការគៀគរ និងគ្រប់ ការ ប្រមូលជាដើម។

លោកជំទាវ បានអំពាវនាវ និងលើកទឹកចិត្តទៅដល់អ្នកជាប់ពន្ធទាំងអស់ឲ្យចូលរួមជាមួយរដ្ឋាភិបាល គោរពច្បាប់ ស្តីពីសារពើពន្ធ និងបង់ពន្ធឲ្យស្របទៅតាមច្បាប់។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈណាស់ ពិសេសសម្រាប់សមាជិកលោកផ្ទាល់ ដោយសារអ្នកវិនិយោគភាគច្រើនជាជនបរទេស ដែលទាមទារឲ្យពួកគាត់ត្រូវយល់ដឹងឲ្យបានច្បាស់ និងលម្អិតបំផុតពាក់ព័ន្ធការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ប្រសិនបើពួកគាត់ មិនដឹងច្បាស់ទេ នៅពេលត្រូវប្រកាសពន្ធ ធ្វើឲ្យមានការប្រកាសខុស ឬឈាន ទៅដល់មានការពិន័យជាដើម។

ពាក់ព័ន្ធសិក្ខាសាលាខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នឹងបន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធនេះ ឲ្យកាន់​តែ​ទូលំទូលាយ​ថែម​ទៀត​ជូន​ដល់​វិស័យ​ឯកជន ដើម្បីបញ្រ្ជាបការយល់ដឹង និងអនុវត្តឲ្យបាន ត្រឹមត្រូវ តាមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ អគ្គនាយកដ្ឋានពន្ធដារ ជឿជាក់ថា ក្រោយចប់ការផ្សព្វផ្សាយនេះ សិក្ខាកាម ទាំងអស់នឹងយល់កាន់តែច្បាស់នូវច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារពាក់ព័ន្ធដទៃទៀត ដើម្បីចូលរួមបំពេញកាតព្វកិច្ច ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋាគយនិងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២២ ការនាំចេញស្បែកជើងមានចំនួនទឹកប្រាក់ ១,៧៣៧ពាន់លានដុល្លារអាមេរិក ឬ ៧,៧% នៃការនាំចេញសរុបរបស់ប្រទេស ដោយមានទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន ចិន កូរ៉េ ប្រទេសក្នុងតំបន់ ជាពិសេសឧស្សាហកម្មស្បែកជើង និងផលិតផលធ្វើដំណើរ បានផ្តល់ការងារជូនដល់ប្រជាជនដោយផ្ទាល់ជាង ១៤ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងដោយប្រយោលដល់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ទៀត និងបានបង្កើតតម្រូវការសម្រាប់ទំនិញ និង សេវាកម្មនានា រួមមានការដឹកជញ្ជូន សំណង់ និងភស្តុភារ ដែលជួយបង្កើតការងារ និងជំរុញសកម្មភាពក្នុង វិស័យជា ច្រើនផ្សេងទៀតក្នុងប្រទេសកម្ពុជា៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm