UNស្នើឲ្យលោក Putin បន្ថែមកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ជាថ្នូរនឹងការភ្ជាប់ធនាគាររុស្ស៊ីទៅនឹងប្រព័ន្ធទូទាត់សាច់ប្រាក់ SWIFT

2023/07/13 04:51:43 pm        263

UN៖ ប្រភពមួយចំនួនបានប្រាប់សារព័ត៌មាន រ៉យទ័រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញូ ហ្គូតេរ៉េស (Antonio Guterres) បានស្នើដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យបន្ថែមពេលវេលាកិច្ចព្រមព្រៀង ផ្ដល់សុវត្ថិភាពលើការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ពីអ៊ុយក្រែន ជាថ្នូរនឹងការភ្ជាប់ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារកសិកម្មរបស់រុស្ស៊ី ទៅកាន់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិស្វីហ្វ (SWIFT)។ 

ប្រទេសរុស្ស៊ីបានគំរាមលុបចោលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលនឹងផុតកំណត់នៅថ្ងៃចន្ទ ដោយសារតែការទាមទារជាច្រើនដើម្បីបញ្ជូនគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសមិនត្រូវបានបំពេញគ្រប់តម្រូវការ។ នាវាពីរគ្រឿងចុងក្រោយដែលធ្វើដំណើរក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅបច្ចុប្បន្នកំពុងផ្ទុកទំនិញនៅឯកំពង់ផែ Odesa របស់អ៊ុយក្រែន មុនពេលផុតកំណត់។  

យោងតាមប្រភពចំនួន៣ ដែលធ្លាប់ដឹងពីការពិភាក្សានេះ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា ទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបកំពុងពិចារណាភ្ជាប់ទៅកាន់ប្រព័ន្ធទូទាត់ប្រាក់ SWIFT ដែលជាបុត្រសម្ព័ន្ធរបស់ធនាគាររ៉ូសេលខូសប៊ែង (Rosselkhozbank) ដើម្បីអនុញ្ញាតជាពិសេសសម្រាប់ប្រតិបត្តិការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីកសិកម្ម។ គណៈកម្មការអឺរ៉ុបមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។  

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា លោក Guterres បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក Putin កាលពីថ្ងៃអង្គារ ដោយស្នើការជួយសម្របសម្រួលបន្ថែមទៀត ដល់ការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ី និងធានាការបន្តការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        341
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm