កម្មកររោងចក្រគាំទ្រគណបក្សនយោបាយនាំសន្តិភាព ការអភិវឌ្ឍ និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ

2023/07/13 05:48:22 pm        361

ភ្នំពេញ៖ កម្មករ កម្មការិនី រោងចក្រ សហគ្រាសបានបង្ហាញការគាំទ្រ និងចង់ឲ្យគណបក្ស​ប្រជាជនកម្ពុជា​ឈ្នះឆ្នោតបន្តទៀត ដើម្បីដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន ​ជាពិសេសជឿជាក់ថា គណបក្សមួយនេះ ​មិនសន្យាទទេៗនោះទេ ​តែសកម្មភាពជាក់ស្តែងដើម្បីសុខុមាលភាពកម្មករ។

នៅក្នុងកិច្ចសម្ភាសន៍ ​នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ​ ក្រុមកម្មកររោងចក្រកាត់ដេរ​សំលៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូឌា ហ្វេសិន ស្ថិតនៅខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​បានលើកឡើងថា ពួកគាត់​មើលឃើញ ការយកចិត្តទុកដាក់របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ​មន្ទីរពេទ្យ សាលារៀន ​ស្ពានអាកាស និងផ្លូវល្បឿនលឿន​ ជាពិសេស​កម្មវិធីគាំពារសង្គម ​សម្រាប់កម្មករកម្មការនី ជាដើម។

កម្មករ កម្មការិនី បានលើកឡើងថា ពួកគាត់ ពិតជាមានការពេញចិត្ត ​និងកក់ក្តៅណាស់ ទាំងការ​បំពេញការងារ និងការរស់នៅ នៅក្នុងប្រទេសមានសុខសន្តិភាពពេញលេញ ​និងសម្បូរសប្បាយ ទោះបី​ជាកម្ពុជាជួបវិបត្តិសាកលធ្ងន់ធ្ងរដោយសារកូវីដ១៩ ​យ៉ាងណាក្តី ក៏ប្រមុខរាជរដ្ឋាភិបាល តែងតែ​គិតគូរសុខទុក្ខ តាមរយៈកម្មវិធីចាក់វ៉ាក់សាំង​ កម្មវិធីជំនួញសង្គម និងកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូនគ្រួសារងាយរងគ្រោះ។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព ដែលតំណាងឲ្យកម្មករនិយោជិតទូទាំងកម្ពុជា បានទទួលស្គាល់ថា​ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងដោយគណបក្សប្រជាជនកម្ពុជា កម្មករ​និយោជិតទាំងអស់ ពិតជាទទួលបាននូវការយកចិត្តទុកដាក់ ​និងអត្ថប្រយោជន៍ផ្សេងៗ​ទៀត ជាពិសេសការទទួលបាននូវរបបសន្តិសុខសង្គមនានា ​ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបច្ចុប្បន្ន៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm