សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូកីឡា ៤រូប ចូលរួមប្រកួតជើងឯកពិភពលោក នៅជប៉ុន

2023/07/13 06:02:21 pm        299

សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសមាសភាពប្រភេទកីឡា ៤រូប ដែលត្រៀម​បញ្ជូន​ចូលរួម​ការ​ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃទី៣១ ខែកក្កដាខាងមុខ នៅទីក្រុង Fukuoka ប្រទេសជប៉ុន។

តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក សហព័ន្ធបានចាត់តាំងលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ តំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ព្រមទាំងគ្រូបង្វឹកលោក ហែម ថុនពន្លឺ កីឡាករ មនត្រស ផានសុណ្ណអារុន និងកីឡាការិនី ឃឺន ចន្ទចរិយា ដើម្បីចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះ ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ ក្រៅពីដឹកនាំប្រតិភូកីឡាហែលទឹកកម្ពុជា ចូលរួម​ការ​ប្រកួត​ជ្រើស​រើសជើងឯកពិភពលោក ឆ្នាំ២០២៣ លោក ហែម គិរី នឹងត្រូវចូលរួម​មហាសន្និបាត​របស់​សហព័ន្ធ​កីឡាហែលទឹកពិភពលោក នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា នា​ទីក្រុង Fukuoka ផងដែរ ។

អ្វីដែលពិសេស គឺសហព័ន្ធកីឡាហែលទឹកពិភពលោក បាន​ជ្រើសរើស​សហព័ន្ធខ្មែរ​កីឡា​ហែលទឹក ដើម្បីឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការ​ជួយ​ជំរុញ​គាំទ្រ​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍបន្ត ដ្បិតមានសមាជិកសហព័ន្ធកីឡាហែលទឹកពិភពលោកតែ ១០​ប្រទេស​ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ព្រះ​រា​ជា​ណាចក្រកម្ពុជា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ផងដែរ៕ អត្ថបទ៖ លី ឈុនឡា 

 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm