អាមេរិក៖ ស្ទូឌីយោភាពយន្ត និងទូរទស្សន៍ធំៗរបស់ហូលីវូដ និងសហជីពតំណាងឲ្យតារាសម្ដែងចំនួន១៦០.០០០នាក់ បានចូលរួមនៅក្នុងកិច្ចពិភាក្សាចុងក្រោយកាលពីថ្ងៃពុធមុនម៉ោងកំណត់ពាក់កណ្តាលអធ្រាត្រ ដើម្បីព្យាយាមជៀសវាងកូដកម្មពលកម្មលើកទីពីរនៅក្នុងអាជីវកម្មកម្សាន្តនេះ។

SAG-AFTRA ដែលជាសហជីពដ៏ធំបំផុតរបស់ហូលីវូដកំពុងទាមទារសំណងខ្ពស់ជាងនៅក្នុងយុគសម័យផ្សាយផ្ទាល់តាមទូរទស្សន៍ បូករួមទាំងការការពារជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ហៅកាត់ថា AI ។ សមាជិកបានអនុញ្ញាតឲ្យធ្វើកូដកម្ម ប្រសិនបើអ្នកចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ ហើយតារាក្នុងបញ្ជី A រួមទាំងតារាសម្ដែងអាមេរិកនាង Jennifer Lawrence និងតារាភាពយន្តនាង Meryl Streep បាននិយាយថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីការងារ។
ពួកគេនឹងចូលរួមជាមួយសមាជិកប្រហែល ១១.៥០០ នាក់នៃក្រុមហ៊ុន Writers Guild of America (WGA) ដែលបានធ្វើកូដកម្មកាលពីដើមខែឧសភា។ ការដើរចេញពីការងារនោះបានធ្វើឲ្យកម្មវិធីជជែក តាមទូរទស្សន៍នៅពេលយប់ជ្រៅ ឈានដល់ការដំណើរការឡើងវិញគ្មានទីបញ្ចប់ និងបានរំខានដល់ផលិតកម្មភាគច្រើនសម្រាប់រដូវកាលទូរទស្សន៍រដូវស្លឹកឈើជ្រុះ និងការថតខ្សែភាពយន្តមួយចំនួនដែលចំណាយថវិកាយ៉ាងច្រើន។ ការធ្វើកូដកម្មដោយ ក្រុមសហជីព SAG-AFTRA នឹងបង្ខំឱ្យមានការបិទ និងដាក់សម្ពាធលើស្ទូឌីយោ ដើម្បីស្វែងរកដំណោះស្រាយ។

តារាសម្ដែងអង់គ្លេសនាង ហ្វ្លរិនស៍ភូ (Florence Pugh) បាននិយាយនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្ត អូផេនហេម័រ "Oppenheimer" ដែលនឹងមកដល់នាពេលខាងមុខនេះថា មនុស្សគ្រប់គ្នាមានអារម្មណ៍តានតឹងហើយសង្ឃឹមថាចម្លើយនឹងទទួលបានលទ្ធផលល្អ ។
បច្ចុប្បន្ននេះ ក្រុមសហជីពកំពុងតតាំងជាមួយក្រុមហ៊ុន Netflix ក្រុមហ៊ុន Walt Disney និងក្រុមហ៊ុនផ្សេងទៀតជុំវិញប្រាក់ខែគោល និងចំណែកផ្សេងពីសេវាផ្សាយ និងបញ្ហាផ្សេងទៀតរួមទាំងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ជំនាន់ដើម។ តារាសម្តែងចង់បានការធានាថារូបភាពឌីជីថលរបស់ពួកគេនឹងមិនត្រូវបានប្រើដោយគ្មានការអនុញ្ញាតពីពួកគេឡើយ ៕