ពលរដ្ឋពេញចិត្តការដឹកនាំរបស់បក្សប្រជាជន ដែលមានគោលនយោបាយត្រឹមត្រូវនាំមកនូវការអភិវឌ្ឍ

2023/07/13 07:12:26 pm        33

កំពង់ចាម៖ ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញការពេញចិត្ត ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកសុខសន្តិភាព ​និងខិតខំអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើន ទាំងនៅទីក្រុង និងទីជនបទ ​ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋរស់នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានលើកឡើងថា​ ការដាក់ចេញនូវគោលនយោ បាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា​ ទើបធ្វើឲ្យភូមិ-ឃុំ របស់ពួកគេមានការរីកចម្រើន ហើយ សមិទ្ធផលជាច្រើន ​បានផុសឡើងពីមួយអាណត្តិ ​ទៅមួយអាណត្តិ និងធ្វើឲ្យការ​ប្រកបរបរ​ទទួលទានរបស់ ពួកគេ ​កាន់តែងាយស្រួលជាងមុន ។

ពលរដ្ឋបន្តថា ជាក់ស្ដែងក្នុងមូលដ្ឋានរបស់ពួកគាត់ ទទួលបាននូវហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ដូចជា​ផ្លូវបេតុង សាលារៀន និងការបំពាក់នូវភ្លើងសូឡាបំភ្លឺផ្លូវជាដើម ​ដែលកើតចេញពីការខិតខំ​របស់​រាជរដ្ឋាភិបាល ហើយសូមថ្លែងអំណរគុណផងដែរ ​ទៅក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ ឲ្យកាន់តែរីកចម្រើន ។

ក្នុងពេលចុះជួបសំណេះសំណាល​ បង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត និងការផ្សព្វផ្សាយគោល​នយោបាយគណបក្ស ​នៅឃុំទងត្រឡាច នាថ្ងៃទី១៣ ​ខែកក្កដា ឆ្នាំ២០២៣ ​ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធាន​ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច​ បាន​ប្ដេជ្ញា​បន្តចូលរួមអភិវឌ្ឍ ក្នុងមូលដ្ឋាន​ឲ្យកាន់តែ​មានការរីកចម្រើន ដើម្បីឆ្លើយតបនឹងការបោះឆ្នោតគាំទ្រ និងការជឿជាក់របស់​ប្រជាពលរដ្ឋ ​ហើយរាជរដ្ឋាភិបាល ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំអនុវត្ត​តាម​កម្មវិធី​នយោបាយ ដែលបានដាក់ចេញ ។

ជាមួយនេះ ឯកឧត្តម បានអំពាវនាវបន្ថែមទៅប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត​ឲ្យបាន​រួចរាល់ ខណៈការបោះឆ្នោតកាន់តែកៀក​ខិតជិត​មកដល់​ ហើយសូមពលរដ្ឋទៅបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា ​ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សតែមួយគត់ បាន​នាំមកនូវសុខសន្តិភាពជូនជាតិ ​ប្រជាពលរដ្ឋ ​ហើយរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm