ទេសរដ្ឋមន្រ្តី លី ធុជ៖ មនោគមវិជ្ជាសេដ្ឋកិច្ចរបស់សម្តេចតេជោ បានដឹកនាំកម្ពុជាឆ្លងផុតពីការរាំងខ្ទប់វិបត្តិសេដ្ឋកិច្ចសកល

2023/07/13 07:18:46 pm        327

ភ្នំពេញ៖ ចាប់តាំងពីទទួលជោគជ័យជាប្រវត្តិសាស្រ្តក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យ ពូជសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវមនោគមវិជ្ជាសេដ្ឋកិច្ច និងទស្សនវិស័យវែងឆ្ងាយក្នុងការដឹកនាំសេដ្ឋកិច្ចកម្ពុជា ឲ្យឆ្លងផុតពីការរាំងខ្ទប់ វិបត្តិសន្តិសុខ ស្បៀង វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិសង្គមនានា ​ប្រកបដោយជោគជ័យ ហើយត្រូវបាន​ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់តំបន់ និងពិភពលោក។

នេះបើតាមប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានថ្លែង​ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣ ដែលសហការរៀបចំដោយ UN ESCAP និងគណៈកម្មាធិការជាតិអេស្កាប់ នាថ្ងៃទី១៣ខែកក្កដានេះ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN ESCAP។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានគូសបញ្ជាក់បន្ថែមទៀតថា ​បន្ទាប់ពីដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្រ្គាម ទទួលបាននូវបូរណភាពទឹកដី ​សន្តិភាព ស្ថិរភាព សន្តិសុខ ​និងឯកភាពជាតិពេញលេញ​សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និង​គិតគូរ​ជា​ចំបង​ដល់ការស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ​ហេដ្ឋារចនាសម្ព័ន្ធ​ និងការផ្តល់សេវាសង្គមនានា​ជាប្រជាពលរដ្ឋទូទាំងប្រទេសជាដើម​ ព្រមទាំងបានប្រែក្លាយពីសេដ្ឋកិច្ចសូន្យ​ ពីភាពអត់ឃ្លានរបស់​ប្រជាពលរដ្ឋ ​និងពីគ្រោះទុរភិក្ស ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ទោះបីមានវិបត្តិសេដ្ឋកិច្ចសកល និងថ្នាក់តំបន់សម្តេចតេជោ ​គឺអ្នកសេដ្ឋកិច្ចដ៏ឆ្នើមក្នុងការដឹកនាំ និង​ការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាប្រកបទទួលជោគជ័យ និងរួចចាកផុតពីវិបត្តិទាំងនោះ​បាន​គ្រប់​កាលៈទេសៈ ព្រមទាំងថែរក្សាបាននូវកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារ និងជួយសម្រាកបន្ទុកដល់ប្រជាជនក្រីក្រ​ដែលទទួលរងផលប៉ះពាល់​ដោយវិបត្តិសង្គមនានា ដូចជាជំងឺសារ កូវីដ និងគ្រោះមហន្តរាយផ្សេងៗ ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា កំណើនសេដ្ឋកិច្ចជាងពីរទសវត្សរ៍កន្លងទៅនេះ ប្រទេស​កម្ពុជា​មានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងជួយកម្ពុជាឲ្យក្លាយជាប្រទេស​ឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឈានទៅទទួលបានឋានៈជាប្រទេសមាន​ចំណូលមធ្យម​កម្រិតទាបក្នុងឆ្នាំ២០១៥ ហើយឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមាន​ចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានោះផងដែរ ក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា សេដ្ឋកិច្ច​សាកលបាន​និងកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិដ៏​ស្មុគស្មាញ​ជាច្រើន ដែលធ្វើឱ្យប្រទេស​ជាច្រើន រួមទាំងកម្ពុជាផងដែរ ​បានជួបប្រទះនឹងបញ្ហាប្រឈម​គោលនយោបាយសារពើពន្ធ ដោយ​សារការកើនឡើងនៃបំណុលសាធារណៈ ដែលទាមទារ​ឱ្យកម្ពុជារក្សាឱ្យបាននូវតុល្យភាព​រវាងវឌ្ឍន​ភាពសេដ្ឋកិច្ចសង្គម​ និងការធានាស្ថិរភាពសារពើពន្ធរយៈពេលវែង។ កម្ពុជាអាចគ្រប់គ្រងកាតព្វកិច្ចបំណុល​បានដោយមិនបង្កគ្រោះថ្នាក់ដល់ស្ថិរភាពសេដ្ឋកិច្ច និង​កំណើន​រយៈពេលវែង ដែលនេះគឺជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm