មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលអ្នកជំងឺកូវីដ-១៩ សម្រាកសរុបជាង៣ពាន់នាក់ និងយកសំណាកបានចំនួនជាង ៧ម៉ឺនសំណាក

2023/07/13 07:35:57 pm        383

ភ្នំពេញ៖ ក្នុងអន្តរកាលកូវីដ-១៩ និងគិតមកដល់ពេលនេះ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលអ្នកជំងឺកូវីដ-១៩ សម្រាកសរុបចំនួន៣,៥៥២នាក់ និងធ្វើសំណាកបានចំនួន ៧៤,១២៦សំណាក ​និងធ្វើតេស្តរហ័សបានចំនួន៦២,២២៦តេស្ត។

ការថ្លែងរបស់ឯកឧត្តម សាស្ត្រាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត យ៉ាងដូច្នេះ ក្នុង​ពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ ​និងមន្រ្តីសុខាភិបាល នៃ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត ដែលបានរួមចំណែកប្រយុទ្ធ ​នឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួល​ខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់​ ប្រកបដោយគតិបណ្ឌិតរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី , នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានរំលឹកអំពីប្រវត្តិ ស្ថានភាព និងសមិទ្ធិផលចម្បងៗ​ក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យ ជាច្រើនដែលសម្រេចបានដូចខាងក្រោម៖ ១. ចាប់ផ្តើម​ពី​ដំណាក់កាលដំបូង នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលរួម ​និងដើរតួនាទីសំខាន់លើការងារទប់ស្កាត់ការព្យាបាល ​ការចាក់វ៉ាក់សាំង ដើម្បីបង្ការ​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ​និងបានទទួលអ្នកជំងឺកូរីដ-១៩ ធ្វើសំណាក និងធ្វើតេស្តរហ័ស ហើយក្រុមគ្រូពេទ្យយើងក៏ចូលរួមចំណែក​ជួយបណ្តុះបណ្តាល​ដល់ក្រុមគូ្រពេទ្យ គិលានុបដ្ឋាក នៅតាមបណ្តាខេត្តនានាផងដែរ។

ក្នុងនោះផងដែរក្រុមគ្រូពេទ្យ ជំនាញដែលបានដឹកនាំព្យាបាលនៅមជ្ឈមណ្ឌលនានា ក៏បានទទួល​នូវ​ការទុកចិត្ត និងលើកទឹកចិត្តឲ្យក្លាយ ​ជាថ្នាក់ដឹកនាំនៅមន្ទីរពេទ្យថ្នាក់ជាតិមួយចំនួនផងដែរ ក្រោមការចង្អុលបង្ហាញពី ​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ​ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលបាន​គិតគូរហ្មត់ចត់ ​និងបានលើកទឹកចិត្ត ព្រមទាំងផ្តល់ ​មធ្យោបាយគ្រប់បែបយ៉ាងដល់មន្ត្រី និងអង្គភាព​ក្រោមឱវាទ និងពាក់ព័ន្ធទាំងអស់។

ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ នាយកមនី្ទរពេទ្យ បានសង្កត់ធ្ងន់ថា ក្រោយពីស្ថានភាព​ជំងឺកូវីដ-១៩ បានថមថយ អ្វីៗបានដំណើរការធម្មតាឡើងវិញ ក្នុងនោះគ្រប់បណ្តាផ្នែក​ទាំងអស់​ក្នុងមនី្ទរពេទ្យ បានផ្តល់សេវាព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋគ្រប់ជំនាញ ទន្ទឹមនឹងនោះមនី្ទរពេទ្យ​ក៏បានអភិវឌ្ឍន៍​ ដោយមានការគាំទ្រ ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ផ្នែកទាំងអស់ មានអគារថ្មី បំពាក់​សម្ភារៈបរិក្ខារវេជ្ជសាស្រ្តថ្មីបន្ថែម ដែលកំពុងដំណើរការរាល់ថ្ងៃ ដើម្បីឲ្យការផ្តល់សេវាថែទាំ កាន់តែមានប្រសិទ្ធភាព។ ជាពិសេសមនី្ទរពេទ្យ កំពុងសាងសង់អគារថ្មីមួយបន្ថែមទៀត មានកម្ពស់១០ជាន់ ដែលជាថវិការបស់រាជរដ្ឋាភិបាល។

ដោយឡែកក្រុមការងារគ្រូពេទ្យរបស់យើង​ ផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយ​ក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនទុកឲ្យប្រជាពលរដ្ឋ​ណាមួយ​ដែលមានបញ្ហាសុខភាពនោះ​ មិនទទួលបានការព្យាបាលជំងឺនោះទេ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm