បេសកជនចិនប្រចាំសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចមន្ទីបញ្ចកោណដ៏កម្រទាក់ទងនឹងសន្តិសុខ

2023/07/13 08:08:23 pm        255

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីការរិះគន់របស់សហរដ្ឋអាមេរិក លើភាពស្ទាក់ស្ទើររបស់ប្រទេសចិនក្នុងការចូលរួមក្នុងទំនាក់ទំនងយោធាថា ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក មានជំនួបដ៏ម្រនៅមន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ ជាមួយមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកទ្វីបអាស៊ី។

សេចក្តីថ្លែងការណ៍សង្ខេបរបស់មន្ទីរបញ្ចកោណនិយាយថា ឯកអគ្គរដ្ឋទូតចិន លោក Xie Feng បានពិភាក្សាមានចាប់ពីទំនាក់ទំនងការពារជាតិនិងបញ្ហាសន្តិសុខប្រចាំតំបន់ និងអន្តរជាតិ ក្នុងកិច្ចពិភាក្សាជាមួយលោក Ely Ratner ឧបការីក្រសួងការពារជាតិអាមេរិក។ លោក Martin Meiners អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា លោក Ratner បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រសួង ក្នុងការរក្សាបណ្តាញបើកចំហរចំពោះទំនាក់ទំនងយោធានិងយោធា រវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាមានិតចិន។ លោក Meiners និយាយថា កិច្ចពិភាក្សាបានធ្វើឡើងរយៈពេលប្រមាណ៩០នាទី។

នៅក្នុងសេចក្តីថ្លែងការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតចិន ក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោក Xie Feng បានជំរុញឲ្យសហរដ្ឋអាមេរិកបំពេញភាពខ្វះចន្លោះតាមការទាមទាររបស់ចិន ដើម្បីត្រឡប់មកវិញជាបន្តបន្ទាប់នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធារបស់ពួកគេចំពោះដំណើរដ៏ត្រឹមត្រូវ។

លោក Xie បានស្នើសុំឲ្យភាគីអាមេរិក មានចំណាត់ការដកចេញឧបសគ្គ ដោះស្រាយភាពខ្វែងគំនិតគ្នា ដោះស្រាយបញ្ហាកោះតៃវ៉ាន់ និងបញ្ហារសើបនិងសំខាន់ផ្សេងៗទៀតស្របទៅតាមគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ៣លើកកន្លងមក។ ដោយទំនាក់ទំនងចិន-អាមេរិក ធ្លាក់ចុះជុំវិញបញ្ហាសន្តិសុខជាតិ រួមមានទាំងបញ្ហាកោះតៃវ៉ាន់ បម្រាមនាំចេញរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យាឈានមុខ និងគោលនយោបាយឧស្សាហកម្មដឹកនាំដោយរដ្ឋចិន ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្តារទំនាក់ទំនងរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីរនេះរបស់ពិភពលោក។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm