ក្រុមការងារចុះជួយស្រុកមោងឫស្សីធ្វើយុទ្ធនាការបៃតងសន្តិភាពដាំកូនឈើលើកកម្ពស់សោភ័ណភាពបរិស្ថាន

2023/07/14 02:32:07 am        708

បាត់ដំបង៖ឯកឧត្តម អង្គវង្ស វឌ្ឍានា ប្រធាន និងឯកឧត្តម កើត រិទ្ធ អនុប្រធានទី១​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជាចុះមូលដ្ឋានស្រុកមោងឫស្សី បានដឹកនាំក្រុមការងារ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស​រៀបចំ​យុទ្ធនា​ការ​បៃតងសន្តិភាពដើម្បីដាំដើម​ឈើរាប់ម៉ឺនដើមនៅក្នុងមូលដ្ឋានស្រុកមោងឫស្សីសំដៅលើកកម្ពស់​សោភ័ណភាព​បរិស្ថានបៃតង។

ក្នុងយុទ្ធនាការបៃតងសន្តិភាពមោងឫស្សី នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម កើត រិទ្ធ បានថ្លែងឱ្យដឹងថា យុទ្ធនាការបៃតងសន្តិភាព ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទររុក្ខទិវា៩ កក្កដា ប្រែក្លាយទេសភាព​ស្រុកមោង​ឫស្សីឱ្យមានភាពបៃតងស្រស់ត្រកាល បំផុសឱ្យប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សស្រឡាញ់ដើមឈើ។

ឯកឧត្តម កើត រិទ្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សា និងបង្កើនការដាំដើមឈើ​បន្ថែមទៀត​នៅតាមមូលដ្ឋាន ព្រោះការដាំដើមឈើច្រើនបង្កើតបានភាពត្រជាក់ត្រជុំ ទប់ទល់ការប្រែប្រួល​អាកាសធាតុដែល​កាន់តែក្ដៅឡើង ជាពិសេសដើមឈើផ្ដល់ខ្យល់អុកស៊ីសែនជំនួយដល់សុខភាព។

មានប្រសាសន៍នៅក្នុងពិធីនេះដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី បាន​មាន​គូសបញ្ជាក់ថា យុទ្ធនាការ "បៃតងសន្តិភាពមោងឫស្សី" ត្រូវបានរៀបចំឡើងក្នុងពេលដែលប្រទេសកម្ពុជាមាន​សុខសន្តិភាព​ពេញបរិបូរណ៍ និងមានការអភិវឌ្ឍឥតឈប់ឈរ។ កត្តាសុខសន្តិភាពបានផ្តល់ឱកាសឱ្យក្រុមការងារចុះជួយស្រុកមោងឫស្សី អាចរៀបចំនូវព្រឹត្តិការណ៍​ជាច្រើននៅក្នុង​ស្រុកមោងឫស្សី នាពេលកន្លងមក។

ពាក់ព័ន្ធនឹងយុទ្ធនាការបៃតងសន្តិភាពមោងឫស្សីនេះ ឯកឧត្តម កេង សុម៉ារិទ្ធ សមាជិកក្រុមការងារយុវជន​ប្រចាំស្រុកមោងឫស្សី បានថ្លែងឱ្យដឹងថា កូនឈើដែលនឹងត្រូវដាំនៅក្នុងមូលដ្ឋានស្រុកមោងឫស្សីមានចំនួន១៥ ០០០ដើម មានដូចជាប្រភេទដើមក្ងោក ធ្នង់ ឈើទាល គគីរ និងបេងជាដើម។

សូមបញ្ជាក់ថា យុទ្ធនាការបៃតងសន្តិភាពនេះ នឹងធ្វើការដាំដើមឈើដោយចែកចេញជា៣​ដំណាក់កាល​គឺ​៖ ដំណាក់កាលទី១.ដាំតាមបណ្ដោយផ្លូវជាតិក្នុងភូមិសាស្រ្តស្រុកមោងឫស្សី​ដែលមានប្រវែង៤៣គីឡូម៉ែត្រ

ដំណាក់កាលទី២.ដាំពីផ្លូវបំបែកចេញពីផ្លូវជាតិចូលទៅតាមបណ្ដាឃុំនីមួយៗ និង​

ដំណាក់កាលទី៣.ដាំនៅតាមទីធ្លាសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម៕ ដោយ ៖ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        155
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm