មនុស្ស​ ៣​ស្លាប់​​ក្នុងការ​រញ្ជួយ​ដី​​កម្រិត​ ៦.៨​រ៉ិច​ទ័រ​នៅ​​ប្រទេស​ហ្វីលីពីន​ភាគ​ខាង​ត្បូង​

2021/04/27 09:59:58 am        24

ហ្វីលីពីន៖ ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង​មួយ​បាន​​អង្រួន​​ប្រទេស​ហ្វីលីពីន ​ភាគ​ខាង​ត្បូង​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​​ហោច​ណាស់ ៣នាក់​ និង​ ៣១​នាក់​​ផ្សេង​ទៀត​រង​របួស​ ខណៈ​អគារ​មួយ​​​កន្លែង​មាន​​កម្ពស់ ៣ជាន់​​​បាន​បាក់​រលំ​ និង​ចាប់ផ្ដើម​ស្វែង​រក​​មនុស្ស​ដែល​គេ​បារម្ភ​ថា​ បាន​នឹង​​កំពុង​ជាប់​​នៅ​ខាង​ក្នុង​អគារ​នេះ​ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុម​មន្ត្រី។

គ្រោះ​រញ្ជួយ​ដី​​មាន​កម្រិត ៦.៨រ៉ិចទ័រ​បាន​វាយប្រហារ​​​ក្នុង​តំបន់​មួយ​​នៅ​ចម្ងាយ​​ប្រហែល ៦គីឡូម៉ែត្រ​​ភាគ​ពាយ័ព្យ​​នៃ​ទីក្រុង​​បាដាដា​ក្នុង​ខេត្ត​​ដាវ៉ាវឌែលសួ​​មាន​ជម្រៅ​ ៣០គីឡូម៉ែត្រ​​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​ពី​វិទ្យាស្ថាន​ភ្នំភ្លើង​​ និង​គ្រោះ​រញ្ជួយ​ដី​របស់​​ប្រទេស​ហ្វីលីពីន។ តំបន់​មួយ​នេះ​ត្រូវ​បាន​​រង​គ្រោះ​​ដោយ​ការ​រញ្ជួយ​ដី​​ ដ៏​មាន​​ឥទ្ធិពល​​ជា​បន្ត​បន្ទាប់​​អស់​រយៈ​ពេល​​ជាច្រើន​ខែ​ថ្មី​ៗ​នេះ។អភិបាល​ខេត្ត​​ដាវ៉ាវឌែលសួ​​​ លោក ឌូក្លាស កាហ្កាស បាន​និយាយ​ថា ​អគារ​ស្នាក់​នៅ​​​កម្ពស់​ ៣ជាន់​​មួយ​ខ្នង​​ និង​ហាង​​លក់​គ្រឿង​​ទេស​មួយ​កន្លែង​​បាន​បាក់​រលំ​ ​នៅ​ក្នុង​ទី​ប្រជុំ​ជន​​បាដាដាអំឡុង​ពេល​​រញ្ជួយ​ដី​​នោះ ដែល​ធ្វើ​ឲ្យ​ជាប់​មនុស្ស​​មួយ​ចំនួន​​នៅ​ខាង​ក្នុង​ ដែល​ពុំ​បាន​ដឹង​ច្បាស់​​ពី​ចំនួន​ពិត​ប្រាកដ។ កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​ និង​សង្គ្រោះ​​កំពុង​ធ្វើ​បន្ត​ លោក​បាន​​ប្រាប់​ដល់​ភ្នាក់ងារ​​បណ្ដាញ​​វិទ្យុ​ផ្សាយ​​សំឡេង DZMM ដោយ​បាន​​ថ្លែង​ថា មនុស្ស​មួយ​ចំនួន​​ត្រូវ​បាន​រង​របួស​នៅ​ក្នុង​ខេត្ត​របស់​លោក​ នៅ​មិន​ទាន់​ដឹង​ច្បាស់​​​នៅ​ឡើយ​ទេ៕​​​​

អត្ថបទ៖ រិទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm