
រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកឈរខាងការពង្រឹងនិម្មាបនកម្មរបស់ខ្លួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយសារតែវាគឺជាគ្រឹះនៃសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
លោក Lavrov បានធ្វើសេចក្តីអធិប្បាយបែបនេះ អំឡុងជំនួបជាមួយសមភាគីអាស៊ាន នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាទីដែលប្លុកក្នុងតំបន់ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ ។
លោកនិយាយថា ពួកយើងដឹងថា អ្នករាល់គ្នាចូលចិត្តវា ហើយរុស្ស៊ីមិនត្រូវបានដឹកមុខដោយចំណង់ចំណូលចិត្តរបស់នរណាម្នាក់ទេ ប៉ុន្តែដោយសារកិច្ចការដែលមានគោលដៅច្បាស់លាស់។
សូមបញ្ជាក់ថា រុស្ស៊ីបានព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងសន្តិសុខជិតស្និទ្ធច្រើនជាងមុន ជាមួយអាស៊ី ចាប់តាំងពីលោកខាងលិច ដាក់ទណ្ឌកម្មធ្ងន់ៗមិនធ្លាប់ដែលមានពីមុនមកលើរុស្ស៊ី ពាក់ព័ន្ធនឹងការវាយលុករបស់ពួកគេនៅអ៊ុយក្រែន ៕