កម្ពុជាបញ្រ្ជាបការយល់ដឹង ច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់ធុរជន

2023/07/14 03:34:44 am        125

ភ្នំពេញ ៖ កម្ពុជាបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសដល់ធុរជន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អំពីច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធី​អំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ក៏ដូចជួយជំរុញឱ្យធុរជន ដែលធ្វើធុរកិច្ច ប្រកួតប្រជែងគ្នាប្រកបដោយសមធម៌ ស្មោះត្រង់ និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ជាដើម។

​នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តំណាងឲ្យ​ក្រសួងពាណិជ្ជកម្ម និងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ តំណាងឲ្យធនាគារជាតិនៃកម្ពុជា សហការគ្នា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងអនុក្រឹត្យស្តីពី​លក្ខខណ្ឌនិង​នីតិវិធី​អំពីការរួមបញ្ចូលគ្នានៃធុរកិច្ច» ព្រោះសិក្ខាសាលានេះ បានដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ បញ្រ្ជាបការ​យល់​ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសដល់ធុរជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឱ្យបានទូលំទូលាយ អំពីច្បាប់ស្តីពីការ​ប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ នឹងចាប់អនុវត្តពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយក្នុង​អនុក្រឹត្យនេះ បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន ០៣ ដែលធុរជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវតែ​ដឹងអំពីកាតព្វកិច្ចទាំងនេះរួមមាន៖ ការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច, ការជូនដំណឹង​ជាក្រោយ​អំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។

ក្រៅពីគោលការណ៍ខាងលើ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏ជួយជំរុញឱ្យធុរជន ដែលធ្វើធុរកិច្ចក្នុងវិស័យនេះ ប្រកួតប្រជែងគ្នាប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់ និងសុចរិត ការពារផល​ប្រយោជន៍​របស់អ្នកប្រើប្រាស់ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធី​អំពីការរួមបញ្ចូលគ្នា នៃធុរកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងជួយ​ឱ្យធុរជន​ក្នុងវិស័យនេះ មានមូលដ្ឋានគតិយុត្តក្នុងការស្នើសុំរួមបញ្ចូលគ្នា នៃធុរកិច្ចរបស់ខ្លួនតាមនីតិវិធីជាធរមាន។

សូម​បញ្ជាក់ថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាលើកទី១ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយ​ធនាគារជាតិ​នៃកម្ពុជា រៀបចំផ្សព្វផ្សាយដល់ធុរជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០២៣ ពាក់ព័ន្ធ​នឹងច្បាប់ស្តីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។ ជុំវិញការផ្សព្វផ្សាយនេះដែរ នាពេលកន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចំនួន ២៧ លើករួចហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងនោះនៅក្នុងឆ្នាំ ២០២២ បានរៀបចំ ២១ លើក ដែលក្នុងនោះមានកិច្ចសហការជាមួយទីភ្នាក់ងារ GIZ ចំនួន ៤លើក និងសភាពាណិជ្ជកម្មកម្ពុជាចំនួន ១៧ លើក និងក្នុងឆ្នាំ ២០២៣ មានចំនួន ៦ លើក ដោយមានកិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ GIZ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ជារួមច្បាប់ស្ដីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ត្រូវបាន​ផ្សព្វផ្សាយ​ដល់ធុរជន ទូទាំងប្រទេសរួចហើយ ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានសកម្មភាព​ធុរកិច្ចជា​ច្រើន​បានកំពុងតែកើនឡើង៕ អត្ថបទ៖ស៊ុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm