ដោះលែង​កូនបង្កើត និង​កូន​ប្រសារ​ឧកញ៉ា ហេង សៀ ក្រោយ​ការស៊ើបអង្កេត​បាន​លទ្ធ​ផល​បឋម​

2021/05/18 12:29:09 am        90

​ភ្នំពេញ៖ តុលាការ​សម្រេច​ដោះលែង​កូនបង្កើត និង​កូន​ប្រសារ​ឧកញ៉ា ហេង សៀ ក្រោយ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រយៈពេល​ពីរ​ថ្ងៃ ទាក់ទិន​និង​ការ​ចែកចាយ​វីដេអូ​អាសអាភាស ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ថា​ជា​រូបភាព​របស់​កញ្ញា មាន ពេជ្រ​រីតា​។​

​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​លទ្ធផល​បឋម និង​បានសម្រេច​ដោះលែង​ឈ្មោះ ឃ​ន ឈុន​តារា និង​ឈ្មោះ តាំង គឹម​ហៀ​ង ដោយ​សម្រេច​បន្ត​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​ប្រភព ​នៃ​ការផលិត​រូបភាព​អាសអាភាស​ដែល​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​។​

​​​ក្នុង​សំណុំរឿង​នៃ​ការ​ចែកចាយ​វីដេអូ​អាសអាភាស​នោះ នៅក្នុង​សេចក្ដីថ្លែងការណ៍​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ឃ​ន ឈុន​តារា និង​ឈ្មោះ តាំង គឹម​ហៀ​ង ពិតជា​បាន​ជ្រើសរើស​មនុស្ស​ពីរ​នាក់ គឺ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ ដែលមាន​លក្ខណៈ​ភិនភាគ​ប្រហាក់ប្រហែល កញ្ញា មាន ពេជ្រ​រីតា និង​ឈ្មោះ ហេង សៀ ដើម្បី​ថត​សម្ដែង​ត្រាប់​អង្គហេតុ​នៃ​ជម្លោះ​ដែល​កើតមានឡើង​រវាង​កញ្ញា មាន ពេជ្រ​រីតា និង​ឈ្មោះ ហេង​សៀ ក្នុង​រថយន្ត​កើតហេតុ​ពិតប្រាកដ​មែន ព្រមទាំង​មាន​វីដេអូ​ឃ្លី​ប ​នៃ​ការធ្វើ​ត្រាប់​អង្គហេតុ​ក្នុង​រថយន្ត​នេះ​ជា​ភស្តុតាង​សំអាង ប៉ុន្តែ​ ពុំមាន​ភស្តុតាង​ណាមួយ​អំពី​ការផលិត​ជា​វីដេអូ​ឃ្លី​ប​អាសអាភាស ឬ​រូបភាព​អាសអាភាស​ដែល​ត្រូវ​បាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ឡើយ​។​

​​​ឈ្មោះ ឃ​ន ឈុន​តារា អាយុ​៣២​ឆ្នាំ បាន​ឆ្លើយ​បញ្ជាក់ជូន​សមត្ថកិច្ច​ថា ខ្លួន​គាត់​ក៏បាន​ទទួល​រូបភាព​អាសអាភាស​ដែលមាន​ប្រភព​មិន​ច្បាស់លាស់​តាម​បណ្ដាញ​សង្គម និង​បាន​ចែកចាយ​រូបភាព​ទាំងនេះ​តាម​ប្រព័ន្ធ WhatsApp និង​Telegram ឱ្យ​មនុស្ស​ចំនួន ០៧​នាក់ ហើយ​ករណីនេះ ​ឈ្មោះ ឃ​ន ឈុន​តារា បាន​ធ្វើ​លិខិត​សុំ​អភ័យទោស និង​សន្យា​ថា មិន​ឲ្យ​ករណីនេះ​ កើតមាន​ជាថ្មី​ទៀតឡើយ​។​

​​​នៅ​ក្នុង​សំណុំរឿង​វីដេអូ​ដែល​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​នេះ​ដែរ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ស្រាវជ្រាវ​ប្រភព​នៃ​ការផលិត​រូបភាព​អាសអាភាស​ដែល​ត្រូវបាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​នេះ​៕ ​អត្ថ​ប​ទ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm