ប្រសិន​ពលរដ្ឋ និង​កម្មករ​ត្រូវការ​ស្បៀងអាហារ​សូម​ទាក់ទង​ទៅ​មេភូមិ​

2021/05/18 12:55:54 am        103

​ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា ពលរដ្ឋ កម្មករ កម្មការិនី បើ​មាន​ជីវភាព​ខ្វះខាត ត្រូវការ​ស្បៀងអាហារ សូម​ទាក់ទង​ទៅ​មេភូមិ ឬ​ទៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​សង្កាត់ នឹង​ទទួល​បាន​អំណោយ​ភ្លាម​។

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ថា ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ទាំងអស់ បើ​មាន​ជីវភាព​ខ្វះខាត ត្រូវការ​ស្បៀងអាហារ សូម​បងប្អូន​ទាក់ទង​មេភូមិ ឬ​ទៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​សង្កាត់​របស់​បង​ប្អូន នោះ​ក្រុមការងារ​នឹង​ចែកជូន​បងប្អូន​ភ្លាម រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ខ្វះ​ទេ​ស្បៀងអាហារ​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ ដោយមាន​ទាំង​ស្បៀងអាហារ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្បៀងអាហារ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ស្បៀងអាហារ​របស់​សប្បុរស​ជន​នានា​ថែមទៀត​។

​នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​ឯកឧត្ដម​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០​គ្រួសារ រស់នៅ​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​។​

​​​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កន្លងមក​អាជ្ញាធរ​រាជធានី ខណ្ឌ និង​សង្កាត់ បាន​យកចិត្តទុកដាក់​ណាស់​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅ​ថ្ងៃនេះ ​កម្មករ កម្មការិនី ចំនួន ៤២០​គ្រួសារ​បានទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​​​អភិបាល​រាជធានី​ បាន​លើកឡើង​ប្រាប់​កម្មករ កម្មការិនី​ថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វែងរក​អ្នកវិនិយោគទុន​មក​បើក​រោងចក្រ​ឱ្យ​កាន់តែច្រើន ធ្វើឱ្យ​បងប្អូន​មាន​មាន​ការងារ​ធ្វើ មាន​ប្រាក់​បៀរ​វត្ស​ខ្ពស់ មាន​ទាំង​ម៉ូតូ ឡាន​ជិះ​ថែមទៀត​។ បន្ថែម​ពីនេះ​ទៀត ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ សម្ដេច​តេ​ជោ​ បាន​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ពលរដ្ឋ និង​កម្មករ​ជា​បន្តបន្ទាប់​ថែមទៀត​។ មិន​ថាតែ​កូ​វីដ​-១៩ ទេ បងប្អូន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ខ្យល់ព្យុះ ក៏​តែង​ទទួលបាន​ការ​យកចិត្ត​ទុកដាក់​ពី​ស​ម្តេច​តេ​ជោ​ហ៊ុន សែន ផងដែរ​។ ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង គឺ​តែង​តែមាន​សម្ដេច​តេ​ជោ​ចេញមុខ​ជួយ មិនមែន​ធ្វើ​យូរ​ទៅ​ក្រ​ទៅៗ​នោះទេ​៕ អត្ថ​ប​ទ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm