ចិន៖ ការឆ្លងកាត់យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិកចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ដ៏រសើបនៅក្នុងដែនអាកាសអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឲ្យប្រទេសចិនប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីឃ្លាំមើលសកម្មភាពនោះ។

ហេតុការណ៍នេះបានកើតឡើងស្របពេលសមយុទ្ធយោធាដែលកំពុងបន្តរបស់ចិន ឈានចូលដល់ថ្ងៃទី៣ ដែលបានធ្វើឡើងនៅភាគខាងត្បូងនៃកោះតៃវ៉ាន់។
យោធាចិនបានហៅការហោះហើរនេះថាជាការបង្កើតចំណាប់អារម្មណ៍ជាសាធារណៈ ដោយបន្ថែមថា ខ្លួនបានបញ្ជូនយន្តហោះប្រយុទ្ធទៅតាមដាន និងព្រមានយន្តហោះអាមេរិក។
ប្រទេសចិនបានខឹងសម្បាចំពោះបេសកកម្មយោធារបស់សហរដ្ឋអាមេរិកឆ្លងកាត់ច្រកតូចចង្អៀត ដែលសហរដ្ឋអាមេរិក បានបើកចេញចូលនាវាចម្បាំង ជាញឹកញាប់បំផុត ប៉ុន្តែមានការបញ្ជូនយន្តហោះ ម្តងម្កាលដោយនិយាយថាប្រទេសចិន មានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងយុត្តាធិការលើផ្លូវទឹក។ កោះតៃវ៉ាន់និងអាមេរិក បានលើកឡើងដោយនិយាយថា ច្រកសមុទ្រនេះ គឺជាផ្លូវទឹកអន្តរជាតិ។
ការកើនឡើងនៃភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយមន្ត្រីការទូតចិន លោក Wang Yi នៅទីក្រុងហ្សាកាតា(Jakarta)កាលពីថ្ងៃព្រហស្បតិ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
យោងតាមសេចក្តីថ្លែងការណ៍របស់កងនាវាចរទី ៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រឆាំងនាវាមុជទឹកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងដែនអាកាសអន្តរជាតិ៕
