រដ្ឋធានីឥណ្ឌាប្រឈមកង្វះទឹកស្អាត ក្រោយជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរឆក់យកជីវិតមនុស្សជាង១០០នាក់ទូទាំងប្រទេស

2023/07/14 06:07:37 pm        113

ឥណ្ឌា៖ អភិបាលក្រុង និយាយថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទទួលទាន នៅក្នុងទីក្រុង New Delhi នឹងធ្លាក់ចុះ ១ភាគ៣ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ព្រោះរោងចក្រផលិតទឹកស្អាតចំនួន៣ ត្រូវបានទឹកជន់លិច ខណៈដែលទឹកក្នុងទន្លេយ៉ាម៉ូណា ( Yamuna) ពេញប្រៀបបន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់។ 

ទន្លេដែលហូរកាត់ទីក្រុងមានប្រជាជនរស់នៅ២០លាននាក់មួយនេះ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤៥ឆ្នាំ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ក្នុងរដ្ឋជិតខាតដូចជារដ្ឋ ហារីយ៉ាណា(Haryana) រហូតដល់ភាគខាងជើងប្រទេស។  

ទីក្រុងនេះ ក៏បានមើលឃើញភ្លៀងធ្លាក់ខ្លាំងផងដែរ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានទឹកជំនន់ជន់លិចតំបន់ទំនាបនានា ដែលបង្ខំឲ្យមនុស្សរាប់រយនាក់ ស្វែងរកជម្រកសុវត្ថិភាព។ 

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣កក្កដាថា សាលារៀន និងសាកលវិទ្យាល័យនានា ត្រូវបានបិទ បន្ទាប់ពីភ្លៀងរដូវមូសុងច្រើនបំផុតមិនធ្លាប់មាន បង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញផ្លូវថ្នល់ ផ្ដួលរំលើងផ្ទះសម្បែង ប្រជាពលរដ្ឋ និងការកកស្ទះចរាចរណ៍ នៅក្នុងតំបន់ធំៗ ភាគខាងជើងឥណ្ឌា ឆក់យកជីវិតមនុស្សជាង១០០នាក់ ក្នុងពេលជាង២សប្ដាហ៍មកនេះ។ 

រដ្ឋាភិបាលបាននិយាយថា ក្រុមអាជ្ញាធរ បានប្រើឧទ្ធម្ភាគចក្រជួយសង្រ្គោះ មនុស្សជិត៣០០នាក់ ភាគច្រើនជាអ្នកទេសចរ ដែលបានជាប់ក្នុងតំបន់ឆានឌ័រថល(Chandertal) ក្នុងរដ្ឋ ហិម៉ាចាល់ ប្រទេស (Himachal Pradesh) ចាប់តាំងពីថ្ងៃសៅរ៍មក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        29
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        38
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm