ទូតបារាំង៖ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មសង្គ្រាមលើកទី១ ជាសារសកលនៃសន្តិភាព និងការអត់ឱនឲ្យគ្នា

2023/07/14 06:10:15 pm        178

ភ្នំពេញ៖ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ មិនត្រឹមតែបង្ហាញពីការ​រឹតចំណង​មិត្តភាពរវាងកម្ពុជា ​និងបារាំងនោះទេ ប៉ុន្តែក៏បានបង្ហាញ​នូវសារជាសកល នៃសន្តិភាព និងការអត់ឱនឲ្យគ្នា ។

ក្នុងពិធីសម្ពោធវិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា វិមាននេះ ប្រកប​ដោយ​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុងរាជធានីភ្នំពេញ​ ដែលបានបង្ហាញនូវការ​មិនបំភ្លេច និង​មិន​លុបបំបាត់ចោលនូវការចងចាំ​អតីតកាល​ និងការចងចាំមួយរបស់ប្រវត្តិសាស្ត្រ​ នៃសោកនាដកម្មមួយ ​របស់មនុស្សជាតិ ។

ឯកឧត្តមបន្តថា ​ការសាងសង់ឡើងវិញនេះ​ ក៏ជា​ការ​ឆ្លើយតប​ទៅ​នឹងភាព ​ដ៏​ឆ្កួត​លីលា​របស់​ពួកខ្មែរក្រហម ​ដែលចង់លុបបំបាត់អតីតកាល ដោយយើងបាន​សាងសង់ឡើងវិញ ដើម្បីរំលឹក​ដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលជាករណីកិច្ចរួមរបស់យើង ក្នុងការចងចាំជានិច្ចនូវអ្វីដែលធ្លាប់ជា​ និងនៅតែជាភាពគួរឲ្យស្អប់ខ្ពើមនៃសង្គ្រាម ហើយ​ក៏សូមថ្លែងអំណរគុណដល់សម្ដេចតេជោ ​បានសាងសង់វិមាននេះឡើងវិញ ។

ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ១៩២៥ មានការប្រារព្ធ​ពិធី​សម្ពោធ​វិមានរំលឹកដល់ជនជាតិកម្ពុជា ​និងជនជាតិបារាំង​នៅកម្ពុជា ​ចំនួនជិត ​២០០នាក់​ ដែល​បាន​បាត់បង់ជីវិត ក្នុង​សង្គ្រាម​លោក​លើកទី១ ​ដែល​ការ​សម្ពោធនេះ ​ស្ថិតក្រោម​ព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់​របស់ព្រះមហាក្សត្រ ព្រះបាទ ស៊ីសុវត្ថិ ហើយវិមាននេះ​ ត្រូវបាន​កម្ទេច​ដោយ​ពួកខ្មែរក្រហម នៅ​ពេលពួកគេចូលកាន់កាប់រាជធានីភ្នំពេញ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        157
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm