ពលរដ្ឋ អះអាងថា រស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺល្អជាទីបំផុត

2023/07/14 06:44:32 pm        125

ភ្នំពេញ៖ ប្រជាពលរដ្ឋវ័យជាង៦០ឆ្នាំ និងជាង៨០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ​តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤​ ខែកក្កដានេះថា​ ចាប់តាំងពីឆ្នាំ១៩៧៩ រស់នៅក្រោមការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា ​ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺល្អជាទីបំផុត។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា ក្រោយឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា ​ជាពិសេសសម្តេចតេជោ ​ហ៊ុន សែន បាន​ស្រង់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជារូបគាត់ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ និយាយជារួម នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ត្រូវបនប្រល័យពូជសាសន៍ ប៉ុល ពត យកទៅ​សម្លាប់ចោល ដោយសារសម្តេចតេជោ នេះហើយ បានធ្វើឲ្យរូបគាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត បានរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។

ចំណែកលោក ទេព ចែម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ​សង្កាត់ផ្សារដើមគរ ប្រចាំការនៅ​មណ្ឌលផ្សព្វផ្សាយគោលនយោបាយបក្ស ​ស្ថិតលើផ្លូវ២១៥ ​កែងផ្លូវ២៣៦ ជាគោលដៅទី២ ​បានឲ្យដឹងថា មណ្ឌលនេះ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យគាត់បានយល់ដឹងអំពីការងារ​អភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាចុងក្រោយ លោក បានបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ មាន១៦ភូមិ ក្នុងនោះ​មណ្ឌលឃោសនាចល័ត ​មានចំនួន០៤ទីតាំង ដើម្បីផ្សព្វផ្សាយអំពីគោល​នយោបាយគណបក្ស​ប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        80
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm